COVID-19
ជាតិ
៧២៩នាក់ទៀតវិជ្ជមានកូវីដ-១៩នៅកម្ពុជា ៧២១នាក់សះស្បើយ​ ខណៈ៦នាក់ទៀតស្លាប់
03, Jun 2021 , 11:30 am        
រូបភាព
   ក្រុមគ្រូពេទ្យ យកសំណាកពលរដ្ឋដែលមានពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី៣១ ឧសភាកន្លងទៅ។ (រូបភាព៖ ហ្វេសប៊ុកឣធិការដ្ឋាននគរបាលក្រុងដូនកែវ)
ក្រុមគ្រូពេទ្យ យកសំណាកពលរដ្ឋដែលមានពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី៣១ ឧសភាកន្លងទៅ។ (រូបភាព៖ ហ្វេសប៊ុកឣធិការដ្ឋាននគរបាលក្រុងដូនកែវ)
កម្ពុជារកឃើញមនុស្ស ៧២៩នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះ ២៩នាក់ជាករណីនាំចូល។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ៧២១នាក់ទៀតបានជាសះស្បើយ ខណៈអ្នកស្លាប់មាន ៦នាក់បន្ថែម។  នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣ មិថុនា។

 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៣២ ១៨៩នាក់ ក្នុងនោះករណីនាំចូលសរុបមាន៩៩៤នាក់។ អ្នកជាសះស្បើយ២៤ ៧៦៣ នាក់ ខណៈអ្នកស្លាប់ កើនដល់ ២៣៦នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com