COVID-19
ជាតិ
កូ​វីដ​-១៩៖ ជាសះស្បើយ១០៦៩នាក់ ខណៈករណីថ្មី ៦៣១នាក់ និងស្លាប់១១នាក់ទៀត
06, Jun 2021 , 11:28 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្សចំនួន ១០៦៩ ​នាក់​ទៀត  បានជាសះស្បើយពីជំងឺ​កូ​វីដ​-១៩ ខណៈ រកឃើញថ្មីចំនួន៦៣១នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៣១នាក់នោះ មាន​១៥​នាក់​ជា​ករណី​នាំចូល​។ ទន្ទឹមនេះក៏មានអ្នកជំងឺ ១១នាក់ទៀត បានស្លាប់ផងដែរ។ ​នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃអាទិត្យ ទី​៦ ខែមិថុនា​នេះ​។

 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប ៣៤ ២៤៤ ​នាក់ ក្នុងនោះ​ករណី​នាំចូល​សរុប​មាន  ១ ០៦៨នាក់​។ អ្នកជា​សះស្បើយ ២៧ ១៤៧ នាក់ ខណៈ​អ្នកស្លាប់ កើន​ដល់ ២៦៣នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com