COVID-19
ជាតិ
កូ​វីដ​-១៩៖ ឆ្លង​ថ្មី ​៥៨៩នាក់ ជាសះស្បើយ​៩៤៥​នាក់ និង​ស្លាប់​៣​នាក់​ទៀត​
07, Jun 2021 , 11:51 am        
រូបភាព
អ្នកជំងឺកូវីដ-១៩ ត្រូវបានដឹក ទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យដំដែក ក្នុងស្រុកសូទ្រនិគម។ (រូបភាព គនណីហ្វេសប៊ុក Lim Bunsam)
អ្នកជំងឺកូវីដ-១៩ ត្រូវបានដឹក ទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យដំដែក ក្នុងស្រុកសូទ្រនិគម។ (រូបភាព គនណីហ្វេសប៊ុក Lim Bunsam)
មនុស្ស​ចំនួន​៥៨៩​នាក់​ទៀត មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ខណៈ ៩៤៥នាក់​ទៀត បានជា​សះស្បើយ​។ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៥៨៩នាក់​នោះ មាន​២៧នាក់​ជា​ករណី​នាំចូល​។ អ្នកជំងឺ៣នាក់​ទៀត បាន​ស្លាប់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៧ ខែមិថុនា​នេះ​។​

 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប  ៣៤៨៣៣ នាក់ ក្នុងនោះ​ករណី​នាំចូល​សរុប​មាន  ១០៩៥​នាក់​។ អ្នកជា​សះស្បើយ  ២៨០៩២នាក់ ខណៈ​អ្នកស្លាប់ កើន​ដល់២៦៦នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com