ជាតិ
រថយន្ត
យានយន្តចាស់ៗ ក្លាយជាវត្ថុតាំងលម្អការិយាល័យ ភោជនីយដ្ឋាន សណ្ឋាគារ
07, Jun 2021 , 7:39 pm        
រូបភាព
ភ្នំពេញ៖ នៅAquation ដែលមានការិយាល័យសម្រាប់ក្រុមហ៊ុន ឬឯកជនជួល សាលហាត់គុនខ្មែរ អាងហែលទឹកធំ សួនកម្សាន្ត និងភោជនីយដ្ឋានជាដើម មានដាក់តាំងម៉ូតូកង់បី CHANG JIANG ប្រភេទ CJ750 ផលិតឆ្នាំ១៩៦៩មួយគ្រឿងយ៉ាងទាក់ទាញ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យានយន្តចាស់ៗមួយចំនួន ត្រូវបានគេប្រើប្រាស់ជាវត្ថុតាំងលម្អនៅការិយាល័យ ភោជនីយដ្ឋាន ហាងកាហ្វេ ឬតាមសណ្ឋាគារជាដើម។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
ម៉ូតូមួយគ្រឿងនេះ បានក្លាយជាកម្មសិទ្ធិរបស់ Aquation បន្ទាប់ពីនាយកនៃបរិវេណការិយាល័យសម្រាប់ជួលនេះ ទិញសណ្ឋាគារ White Mansion នៅរាជធានីភ្នំពេញជាមួយតុទូ និងសម្ភារទាំងអស់ ក្នុងនោះមានម៉ូតូកង់បីមួយគ្រឿងនេះដែរ កាលពីឆ្នាំមុន។  ដោយសារទីកន្លែងនោះចង្អៀត គាត់សម្រេចយកម៉ូតូកង់បីចិននោះ ទៅ Aquation វិញ ដើម្បីតុបតែង។ បន្ទាប់ពីបានឱ្យយានដ្ឋានជួសជុលខ្លះៗ គាត់ប្រើម៉ូតូកញ្ចាស់នោះ ប្រមាណ១ខែម្ដង ដើម្បីរក្សាដំណើរការម៉ាស៊ីនរបស់វា។ Aquation បើកទ្វារតាំងពីមួយឆ្នាំជាងហើយ មានទីតាំងនៅកោះពេជ្រ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
 
 
 
 
 

Tag:
 ម៉ូតូ
 យានយន្ត
 រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com