ជាតិ
សុខភាព
ហេតុ​អ្វី​បានជា​ស្ត្រី​គេង​ស្រមុក​នៅ​ពេល​មាន​ផ្ទៃពោះ​អ​ញ្ចឹ​ង?
12, Jun 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការ​គេង​ស្រមុក​ក្នុង​ពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​មួយ​កើត​មាន​ជា​ញឹកញាប់​។ រឿង​នេះ​អាច​នឹង​មាន​បញ្ហា​កាន់តែ​ច្រើន​ទៀត​ក្នុង​ត្រីមាស​ទី​បី​។ តើ​អ្នក​ធ្លាប់​រអ៊ូ​រទាំង​ចំពោះ​ការ​ស្រមុក​ដែល​ប្តី​អ្នក​ធ្លាប់តែ​រំខាន​ដែរ​ទេ ហើយ​ឥឡូវនេះ​វា​បែរជា​កើតឡើង​ចំពោះ​ខ្លួនឯង​ទៅ​វិញ​។

 
ទោះបីជា​អ្នក​មិន​ធ្លាប់​មាន​បញ្ហា​ស្រមុក​នេះ​ពី​មុន​មក​ក៏​ដោយ ក៏​វា​នៅ​តែ​អាច​កើត​មាន​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដែរ​។ តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គេង​ស្រមុក​បែប​នេះ​ទៅ? តើ​វា​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ដែរ​ទេ?
 
មូលហេតុ​នៃ​ការ​ស្រមុក​
•​    ​ការស្ទះ​នៅក្នុង​ច្រមុះ​អាចជា​ជំងឺ​ផ្តាសាយ និង​បញ្ហា​អាឡែ​ហ្ស៊ី​ផ្សេងៗ​
•​    ​ហើម​នៅ​ភ្នាស​ក្នុង​ច្រមុះ​
•​    ​ការកើនឡើង​នៃ​អ័រម៉ូន​អេស្រូ​ជែន​ខ្លាំង​
•​    ​ធាត់​ឡើង​ទម្ងន់​
 
ការ​ដែល​គេង​ស្រមុក​លឺ និង​ខ្លាំង​ៗ​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​គេង​បាត់​ដង្ហើម​។ រឿង​នេះ​អាច​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​ទារក​ដោយសារ​តែ​កង្វះ​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​គេ​។ វា​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ច្រើន​ទៀត​ដូច​ជា ត្រៀម​ក្រឡាភ្លើង​ដែរ​។ ក្រៅពី​នេះ​ការ​គេង​ស្រមុក​អាច​ជា​អាកា​រៈ​មួយ​បញ្ជាក់​អំពី​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដែរ​។
 
គួរ​បង្ការ​បែបណា​?
•​    ​ចូរ​ចៀសវាង​ការ​គេង​ផ្ងា​
•​    ​ចូរ​ចៀសវាង​ការ​ញ៉ាំ​ថ្នាំ​ងងុយគេង គ្រឿង​ស្រវឹង និង​បារី​
•​    ​ចូរ​ប្រើ​ឧបករណ៍​ផ្តល់​សំណើម​ក្នុង​បន្ទប់​គេង​
•​    ​ចូរ​គេង​កើយ​ក្បាល​ឲ្យ​ខ្ពស់​
•​    ​មិន​ត្រូវ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព
 
ចូរ​កុំ​បារម្ភ​អី អ្នក​នឹង​មិន​អាច​គេង​ស្រមុក​អស់​មួយ​ជីវិត​ទេ ប៉ុន្តែ​ការ​គេង​មិន​លក់​ទំនងជា​អាច​កើត​មាន​ជា​ញឹកញាប់​ណាស់​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com