ជាតិ
សង្គមជាតិ
សកម្មជន​បរិស្ថាន​ទាំង​៣​រូប ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ព្រៃ​ស​
21, Jun 2021 , 6:03 pm        
រូបភាព
​ភ្នំពេញ​៖ សកម្មជន​បរិស្ថាន​ទាំង​៣​រូប ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​រង់ចាំ​ដំណើរការ​នីតិវិធី​បន្តទៀត​ជុំវិញ​បទ​ចោទ រួមគំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ​។


 
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មី លោក សំ គង់ មេធាវី​របស់​សកម្មជន​ទាំង​៣​រូប​បាន​បញ្ជាក់ថា​៖ «​ក្រោយពី​មានការ​ដេញ​ដោលពេល​មួយថ្ងៃ​នេះ គឺ​ចៅក្រម​លោក ព្រំ វណ្ណៈ បានសម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ដែល​បាន​បញ្ជូន​ពួកគេ​ទៅ​មណ្ឌល​អប់រំ​កែប្រែ​១ មណ្ឌល​អប់រំ​កែប្រែ​២ ទៅ​ពន្ធនាគារ​ព្រៃ​ស​រួចហើយ​»​។ 
 
​មេធាវី​រូបនេះ​ថា ចៅក្រម​ស៊ើបសួរ​បាន​សារ​សួរ សកម្មភាព​ការងារ​របស់​ក្រុមយុវជន​ទាំង​៣​រូប ចាប់តាំងពី​ឆ្នាំ​២០១២ រហូតដល់​ឆ្នាំ​២០២១​នេះ​។​

© រក្សាសិទ្ធិដោយ thmeythmey.com