ជាតិ
សង្គមជាតិ
លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​កំពង់ឆ្នាំង ជំនួស​លោក ឈួ​រ ច័ន្ទ​ឌឿ​ន
25, Jun 2021 , 5:21 pm        
រូបភាព
​ភ្នំពេញ​៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​២៥ មិថុនា​។​


 
​ព្រះរាជក្រឹត្យ​ដោយឡែក របស់​ព្រះមហាក្សត្រ ក៏បាន​ត្រាស់បង្គាប់​តែងតាំង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ជា អភិបាលខេត្ត​កំពង់ឆ្នាំង ជំនួស​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ។ មុន​ទទួលបាន​តំណែង​នេះ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ គឺជា​អភិបាលរង​ខេត្តកំពង់ឆ្នាំង​។​

គួរ​បញ្ជាក់ថា លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​កាន់តំណែង​អភិបាលខេត្ត​កំពង់ឆ្នាំង អស់​២​អាណត្តិ​មកហើយ បើ​គិត​ចាប់ពី​ឆ្នាំ​២០១៣មក ដែលជំនួសលោក ទូច ម៉ារីម ដែលទទួលមរណភាព។ សម្រាប់​តួនាទី​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ គឺមាន​រយៈពេល​៤​ឆ្នាំ ក្នុង​មួយ​អាណត្តិ​៕​

Tag:
 អភិបាលខេត្ត​កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com