COVID-19
ជាតិ
COVID-19៖ សៀមរាប និងព្រៃវែង មានករណីថ្មីជិត១០០រៀងៗខ្លួន
10, Jul 2021 , 12:36 pm        
រូបភាព
របាយការណ៍អ្នកឆ្លងកូវីដ-១៩ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បន្តរកឃើញ៩១នាក់ឆ្លងថ្មី និងស្លាប់១នាក់ នៅខេត្តសៀមរាប,៩០នាក់ នៅព្រៃវែង,បាត់ដំបងវិជ្ជមាន៣៣នាក់ សះស្បើយ១៣នាក់,មណ្ឌលគិរី១៤នាក់,ស្ទឹងត្រែង១០នាក់,ក្រចេះ៣នាក់ និងរតនគិរី២នាក់។ ដោយឡែក ខេត្តបន្ទាយមានជ័យ មានអ្នក​ជា​សះស្បើយ១១៣នាក់ ចំណែកឯ បាត់ដំបងវិជ្ជមាន៣៣នាក់ សះស្បើយ១៣នាក់,មណ្ឌលគិរី១៤នាក់,ស្ទឹងត្រែង១០នាក់,ក្រចេះ៣នាក់ និងរតនគិរី២នាក់ប៉ុណ្ណោះ។



ខេត្តសៀមរាប មានអ្នកឆ្លងថ្មី៩១នាក់ និងស្លាប់១នាក់

ក្នុងចំណោមអ្នកវិជ្ជកូវីដ-១៩ថ្មីទាំង៩១នាក់នេះ មាន២០នាក់ រស់នៅសង្កាត់ស្លក្រាម,១៧នាក់ រស់នៅសង្កាត់ស្វាយដង្គំ និង១០នាក់ នៅស្រុកជីក្រែង។ ក្រៅពីនេះ ជាអ្នករស់នៅក្នុងសង្កាត់សាលាកំរើក,សង្កាត់ទឹកវិល,សង្កាត់ស្រង៉ែ,ស្រុកប្រាសាទបាគង,សង្កាត់ចុងឃ្នៀស,សង្កាត់នគរធំ,សង្កាត់ជ្រាវ,ស្រុកវ៉ារិន,ស្រុកសូត្រនិគម,ស្រុកអង្គរជុំ,សង្កាត់សំបួរ និងស្រុកពួក។ ក្នុងនោះ ក៏មានព្រះរាជអាជ្ញា មកពីខេត្តព្រះសីហនុម្នាក់ និងអ្នកមកពីប៉ោយប៉ែតម្នាក់ផងដែរ។

ដោយឡែកចំពោះបុរសវ័យ៦៣ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ក្នុងសង្កាត់ដង្គំ បានស្លាប់ដោយសារជំងឺរលាកសួត បង្កពីមេរោគផ្ទុកនៃជំងឺកូវីដ-១៩។ ក្នុងថ្ងៃដដែលនេះ ខេត្តសៀមរាប ក៏មានអ្នកជាសះស្បើយ៣១នាក់ផងដែរ។

មកទល់ពេលបច្ចុប្បន្ន សៀមរាបមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន២១៣៨នាក់ ជាសះស្បើយចំនួន៧៣៨នាក់ កំពុងសម្រាក១៣៧៨នាក់ និងស្លាប់២២នាក់។

ខេត្តព្រៃវែង រកឃើញអ្នកឆ្លងថ្មី៩០នាក់
ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ថ្មីទាំង៩០នាក់នេះ មាន១៦នាក់ ក្នុងស្រុកបាភ្នំ,១៤នាក់ ក្នុងស្រុកពាមរក៍,១៣នាក់ ក្នុងស្រុកស្វាយអន្ទរ,១០នាក់ ក្នុងស្រុកមេសាង ខណៈក្រុងព្រៃវែង ស្រុកព្រះស្ដេច និងស្រុកពារាំងមាន៧នាក់រៀងខ្លួន។ ក្រៅពីនេះ ជាអ្នកស្រុកកំចាយមារ,ស្រុកពាមជរ,ស្រុកពោធិ៍វៀង,ស្រុកកញ្រ្ចៀច និងស្រុកកំពង់ត្របែក។ អ្នកជំងឺទាំង៩០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ស្រុករបស់ពួកគេរៀងៗខ្លួន។

គិតមកដល់បច្ចុប្បន្ន ខេត្តព្រៃវែងមានអ្នកជំងឺកូវីដ-១៩សរុបចំនួន២០៦២នាក់ ជាសះស្បើយចំនួន១៣៣៧នាក់ កំពុងសម្រាកព្យាបាលចំនួន៦៩០នាក់ និងស្លាប់៣៥នាក់។

ខេត្តបន្ទាយមានជ័យ សះស្បើយ១១៣នាក់
ខេត្តបន្ទាយមានជ័យ ជាសះស្បើយមានចំនួន១១៣នាក់ គិតត្រឹមថ្ងៃទី៩ ខែកក្កដា។ រីឯតួលេខអ្នកឆ្លងថ្មីមិនទាន់ប្រកាសនោះឡើយ ដោយរដ្ឋបាលខេត្តបង្ហាញពីតួលេខកាលពីថ្ងៃទី៨ ខែកក្កដា ដែលមានចំនួន៦៤នាក់។

ខេត្តបាត់ដំបង ឆ្លងថ្មី៣៣នាក់ ១៣នាក់សះស្បើយ
ក្នុងចំណោមអ្នកជំងឺទាំង៣៣នាក់នេះ ភាគច្រើនជាអ្នកក្រុងបាត់ដំបង និង៩នាក់ ជាពលករត្រឡប់មកពីប្រទេសថៃ។ ចំណែកឯ អ្នកជាសះស្បើយទាំង១៣នាក់នោះ មានស្រ្តី១០នាក់ និងបុរស៣នាក់។
គិតមកដល់ពេលបច្ចុប្បន្ន ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩សរុបចំនួន១៤៦០នាក់ សះស្បើយចំនួន៦៧៨នាក់ ស្លាប់៩នាក់ និង៧៧៣នាក់កំពុងសម្រាកព្យាបាល។

ខេត្តមណ្ឌលគិរី រកឃើញវិជ្ជមាន១៤នាក់
ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ថ្មីទាំង១៤នាក់នេះ មាន៩នាក់ ជាអ្នកភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ចំណែកអ្នកជំងឺ៥នាក់ទៀត ជាអ្នកភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។

ខេត្តស្ទឹងត្រែង មានអ្នកឆ្លងថ្មី១០នាក់បន្ថែម

តាមរយៈការធ្វើតេស្តរហ័ស ខេត្តស្ទឹងត្រែងរកឃើញអ្នកជំងឺកូវីដ-១៩ថ្មីចំនួន១០នាក់បន្ថែម ដោយក្នុងនោះមាន៦នាក់ ជាអ្នកក្រុងស្ទឹងត្រែង,២នាក់ នៅស្រុកថាឡាបរិវ៉ាត់,ម្នាក់ក្នុងស្រុកបុរីអូរស្វាយ និងម្នាក់ទៀត ជាអ្នកស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នអ្នកជំងឺទាំងអស់ អាជ្ញាធរបានបញ្ជូនទៅធ្វើចត្តាឡីស័ក តាមស្រុករៀងៗខ្លួន។ ជាមួយគ្នា ក៏មានអ្នកជាសះស្បើយពីកូវីដ-១៩ចំនួន៣៤នាក់ផងដែរ។

គិតមកដល់បច្ចុប្បន្ន ខេត្តស្ទឹងត្រែងមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន៣៨៥នាក់ ជាសះស្បើយ៥៧នាក់ និងកំពុងសម្រាកព្យាបាល៥៧នាក់ និងកំពុងសម្រាក៣២៨នាក់។

ខេត្តក្រចេះ មាន៣នាក់

ក្រចេះ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៣នាក់ សុទ្ធតែជាអ្នកក្រុងក្រចេះ ខណៈអ្នកជាសះស្បើយ ចំនួន១៣នាក់។ គិតមកដល់ពេលបច្ចុប្បន្ន ក្រចេះមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន១៥១នាក់ ជាសះស្បើយ៤៩នាក់ និងស្លាប់៤នាក់។

រតនគិរី មាន២នាក់ ឆ្លងថ្មី
រតនគិរី ក៏រកឃើញអ្នកជំងឺកូវីដ-១៩ថ្មីចំនួន២នាក់ ក្នុងចំណោមអ្នកធ្វើតេស្តរហ័សចំនួន៦២១នាក់។ ក្នុងចំណោមអ្នកជំងឺទាំង២ មានម្នាក់រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក និងម្នាក់ទៀត រស់នៅភូមិសិល្ប៍ សង្កាត់យក្សឡោម ក្នុងក្រុងបានលុងដូចគ្នា។

គិតមកដល់ពេលបច្ចុប្បន្ន ខេត្តរតនគិរី មានអ្នកជំងឺកូវីដ-១៩សរុបចំនួន៦០២នាក់ ជាសះស្បើយ១៩០នាក់ និងស្លាប់៤នាក់។

ករណីទូទាំងប្រទេស៖
ឆ្លងថ្មី៩៣៣នាក់ សះស្បើយ៧៤៣នាក់ និងស្លាប់២៦នាក់ទៀត។ នេះជារបាយការណ៍ប្រចាំថ្ងៃស្តីពីស្ថានភាពកូវីដ-១៩នៅកម្ពុជា។ តួលេខគិតត្រឹមថ្ងៃនេះ បង្ហាញថា កម្ពុជាមានអ្នកឆ្លងសរុប ៥៩ ៩៧៨នាក់ សះស្បើយ ៥១ ៦៦០នាក់ និងស្លាប់៨៨១នាក់។


© រក្សាសិទ្ធិដោយ thmeythmey.com