COVID-19
ជាតិ
កូវីដតាមខេត្ត៖ បន្ទាយមានជ័យ មាន៨៨នាក់ កំពង់ចាមមាន៥៣នាក់ ត្បូងឃ្មុំមាន២៨នាក់
18, Jul 2021 , 6:01 pm        
រូបភាព
នារសៀលថ្ងៃទី១៨កក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៨៨នាក់ទៀត ខណៈអ្នកជាសះស្បើយពីជំងឺនេះ មានរហូតដល់៣៦៨នាក់។ ក្នុងថ្ងៃជាមួយគ្នានេះ ខេត្តកំពង់ចាម ក៏មានមនុស្ស៥៣នាក់ មានវិជ្ជមានកូវីដ-១៩ ខណៈខេត្តត្បូងឃ្មុំ បន្តរកឃើញមនុស្ស២៨នាក់ បានឆ្លងជំងឺនេះដែរ។

 
បន្ទាយមានជ័យ៖ ឆ្លងថ្មី ៨៨នាក់ និងជាសះស្បើយ ៣៦៨នាក់
ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ទាំង៨៨នាក់នោះ  គឺមានភាគច្រើនជាពលរដ្ឋដែលមានអាសយដ្ឋាននៅក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត។ អ្នកជាសះស្បើយថ្មីបន្ថែមមានចំនួន ៣៦៨នាក់។ 
 
កំពង់ចាម៖ ករណីថ្មី ៥៣នាក់ ខណៈអ្នកជាសះស្បើយចំនួន៨០នាក់ និងស្លាប់១នាក់
សម្រាប់ថ្ងៃទី១៧កក្កដា ឆ្នាំ២០២១ នៅខេត្តកំពង់ចាម មានអ្នកជំងឺកូវីដ-១៩ម្នាក់អាយុ៤៨ឆ្នាំ បានស្លាប់ដោយសារជំងឺនេះ។ ចំណែកអ្នកវិជ្ជមានទាំង៥៣នាក់នោះ មានភាគច្រើនជាពលរដ្ឋរស់នៅក្រុងកំពង់ចាម ស្រុកចំការលើ, ស្រុកកំពង់សៀម,ស្រុកព្រៃឈរ, ស្រុកកងមាស,  ស្រុកស្ទឹងត្រង់, ស្រុកបាធាយ, ស្រុកកោះសូទិន, ស្រុកស្រីសន្ធរ និងស្រុកជើងព្រៃ។ ដោយឡែក មនុស្ស៣នាក់ទៀត ដែលវិជ្ជមានកូវីដ-១៩ដែរនោះ ជាអ្នកដំណើរមកពីខេត្តព្រៃវែង និងកណ្តាល។
 
ត្បូងឃ្មុំ៖ ករណីថ្មី២៨នាក់ និងមានអ្នកជាសះស្បើយចំនួន១០៩នាក់
រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្នុងចំណោមមនុស្ស២៨នាក់ វិជ្ជមានកូវីដ-១៩នោះ គឺជាពលរដ្ឋដែលរស់នៅក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកតំបែរ ស្រុកក្រូចឆ្មារ ស្រុកមេមត់ និង ស្រុកពញាក្រែក។ទន្ទឹមនឹងរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩នោះ រដ្ឋបាលខេត្តត្បូងឃ្មុំក៏ប្រកាសដំណឹងល្អលើមនុស្ស១០៩នាក់ទៀត ដែលជាសះស្បើយពីជំងឺនេះផងដែរ៕ 
 

Tag:
 ថ្មីៗ
  កូវីដ
  បន្ទាយមានជ័យ
  កំពង់ចាម
  ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com