កីឡាជាតិ
ជាតិ
អូឡាំពិក៖ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ក៏បានបំបែកកំណត់ត្រាខ្លួនឯងផងដែរ
× កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត សម្រេចបាន ២៩.៤២វិនាទី លើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ។ នេះជាការបំបែកកំណត់ត្រា ខ្លួនឯង ដែលកន្លងមក គឺ២៩.៩៩វិនាទី។
នៅក្នុង Heat 3 មរកតស្ថិតនៅលេខ៣ បន្ទាប់ពីកីឡាការិនីតាហ្ស៊ីគីស្ថាន និងឡាវ តែនាំមុខកីឡាការិនី គូវែត បង់ក្លាដែស បេណាំង អ៊ីស្វាទីនី និងប៉ាឡេស្ទីន។ ក្នុងចំណោមកីឡាការិនីសរុប៨៣នាក់ មរកត ស្ថិតនៅចំណាត់ថ្នាក់ទី៦៥។
លទ្ធផលនេះ បង្ហាញថា ហែម ថុនវិទិនី នៅតែមានកំណត់ត្រាខ្ពស់ជាងគេសម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ហែលសេរីនារីចម្ងាយ៥០ម៉ែត្រ ដែលកាលពីឆ្នាំ២០១៦ វិទិនី សម្រេចបាន២៩.៣៧វិនាទី៕
© រក្សាសិទ្ធិដោយ thmeythmey.com