កីឡាជាតិ
ជាតិ
ស៊ីហ្គេ​ម៖ កម្ពុជា​បាន​មេដាយ​មាស​១ ប្រាក់​១ និ​ងសំ​រិទ្ធ៣​ នៅ​ថ្ងៃព្រ​ហស្បតិ៍​
19, Dec 2013 , 11:34 pm        
រូបភាព
នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​ ទី​១៩ ខែ​ធ្នូ កម្ពុជា​ដណ្តើម​បាន​មេដាយ​មាស​១ ប្រាក់​១ និង​សំរិទ្ធ​៣ ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ី​ហ្គេម​ ដោយ​មាស​១ និង​សំរិទ្ធ២ បានមក​ពី​កីឡាវ៉ូវីណាម រីឯ​ប្រាក់​១ និង​សំរិទ្ធ​១ បាន​មក​ពីកី​ឡាប៉េ​តង់។

 

ពេល​នេះ កម្ពុ​ជា បា​នមេដាយ​សរុប​ចំនួន​៣១ ដោយ​មាន​មេដាយ​មាស​៦ ប្រាក់៨ និង​សំរិទ្ធ​១៧ ខណៈឡាវ បាន​បោះជំ​ហាន​ទៅមុខ​កាន់តែឆ្ងាយ​ជាមួយ​នឹង​ការ​ទទួល​បាន​មេដាយ​សរុប​៥២ (មាស​៩ ប្រាក់​៨ និង​សំរិទ្ធ​៣៥)។  

ខាង​ក្រោមនេះ គឺ​ជាលទ្ធ​ផល​នៃការ​ប្រកួត​របស់ក្រុ​មកម្ពុ​ជានា​ថ្ងៃព្រ​ហស្ប​តិ៍ ទី១៩ ខែ​ធ្នូ៖         

អត្តព​លកម្ម៖
-កីឡាករ ម៉ា វីរ៉ូ បាន​បោះបង់​ការ​ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ​១០០០ម៉ែត្រដែល​កីឡាករ​៨នាក់​ចូលរួម។
-កីឡាករ គៀង សា​ម៉ន បញ្ចប់​ក្នុងចំណាត់​ថ្នាក់​លេខ​៦​ក្នុងចំណោម​កីឡាករ​១១នាក់​លើ​វិញ្ញាសា​ចម្ងាយ​១៥០០ម៉ែត្រ។  

ហុកគីនារី៖ ជម្រើស​ជាតិនារី​ហុកគី​កម្ពុជា​បាន​ចាញ់​ម្ចាស់​ផ្ទះ​ក្នុងលទ្ធ ៧-០ នាការ​ប្រកួត​វិលជុំ​ចុងក្រោយ ប៉ុន្តែ​វា​ជាការចាញ់​ដ៏​ក្នុងលទ្ធ​ផល​ដ៏តិចតួចបំផុត​របស់​កម្ពុជា​បើ​ប្រៀប​ធៀប​ទៅនឹង​ការ​ប្រកួតកន្លងមក។  

យូ​ដូ៖ កីឡា​ករ គឹម សារុន បាន​ចាញ់​កីឡាក​វៀតណា​មនៅ​វគ្គ​១/៤ផ្តាច់ព្រ័ត្រ​លើ​វិញ្ញា​សាទម្ងន់៦០-៦៦គីឡូក្រា​ម ហើយ​បន្ត​ចាញ់កី​ឡាក​រឡាវ​នា​ការ​ប្រកួត​ដណ្តើម​មេដាយ​សំរិទ្ធ។  

ប៉េតង់៖
-កីឡា​ករ ទេព ណូរ៉ា កី​ឡាកា​រិនី ឈិន ស្រី​ពេជ្រ និង​កីឡាការិ​នី ដួង ឌី​ណា បាន​មេដាយ​ប្រាក់​លើ​វិញ្ញាសា​បីទល់​បី (ប្រុស១ ស្រី២) បន្ទាប់ពី​ចាញ់ឡាវ ៥-១៣ នៅវគ្គ​ផ្តាច់​ព្រ័ត្រ។  
-កីឡា​ករ សៀង​ វណ្ណា កីឡាករ យ៉ា​ ចាន់ដារិទ្ធ ​និង​កីឡា​ការិនី សង្វា​ត ចរិយា បាន​មេដាយ​សំរិទ្ធលើ​វិញ្ញាសាបីទល់បី (ប្រុស២ ស្រី១) បន្ទាប់ពី​ចាញ់​ឡាវ​នៅវ​គ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។  

សី​ប៉ា​កតាក្រ៖ ក្រុម​បុរស (២ទល់២) បាន​យក​ឈ្នះ​ក្រុម​សិង្ហបុរី ២-១ ក្នុងពូល A ហើយ​បាន​ចាញ់ម្ចាស់ផ្ទះ​មីយ៉ាន់ម៉ា ២-០ នៅវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ។ ប៉ុន្តែទោះ​យ៉ា​ងណា​ កម្ពុជា​ត្រៀម​ទទួល​មេដាយសំរិទ្ធ ក្រោយ​ជំនួប​រវាង​ឥណ្ឌូនេស៊ី និ​ងមីយ៉ា​ន់ម៉ានៅ​វគ្គ​ផ្តាច់ព្រ័ត្រ។  

វាយកូន​ឃ្លី​លើ​តុ៖ ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ចាញ់​ក្រុមវៀត​ណាម​ក្នុងលទ្ធផល ៣-១ សម្រាប់​ការ​ប្រកួត​នៅ​ក្នុងពូល B បន្ទា​ប់មក​ចាញ់​ថៃ ៣-០ និងចាញ់មីយ៉ាន់ម៉ា ៣-១។ កម្ពុជា​ស្ថិតនៅ​បាតតារាង។   តៃក្វា​ន់ដូ៖ -កីឡាការិនី​ ជាង ប៊ុណ្ណា បាន​ចាញ់​កីឡា​ការិនីហ្វីលី​ពីន​នាការ​ប្រកួត​វគ្គ​១/៤ផ្តាច់ព្រ័ត្រនៃវិញ្ញាសា​ទម្ងន់៥៣-៥៧គីឡូក្រាម។  

ប្រណាំ​​ងទូកប្រពៃណី៖ ក្រុមកីឡាករ​​ជម្រើសជា​តិកម្ពុ​ជា បញ្ចប់​ក្នុងចំណាត់​ថ្នាក់​លេខ៤ក្នុងចំណោម​៥ប្រទេសលើ​វិញ្ញាសាអុំ​ចម្ងាយ​៥០០ម៉ែត្រចំណុះ​៥០នាក់។  

វ៉ូវីណាម៖
-កីឡា​ករ ជិ​ន ពិសិដ្ឋ កី​ឡាករ កើត ​សុភ័ក្ត្រ កីឡា​ករ ស៊ឹង វិសា​ល និងកីឡាការិនី សឿ ចាន់​លក្ខិណា បាន​មេដាយ​មាស​លើវិញ្ញាសា​សម្តែ​ងប្រុស​៣ ស្រី១ (Mixed Self-Defence for Woman)។  
-កីឡា​ករ ទិ​ន ភាព បាន​មេដាយ​សំរិទ្ធ​លើ​វិញ្ញា​សា​ទម្ងន់ ៥​៥-៦០គីឡូក្រាម​ដោយ​ស្វ័យ​ប្រវត្តិ។ - កីឡា​ការិនី ម៉ៅ ម៉ូនីតា បាន​មេដាយ​សំរិទ្ធ​លើ​វិញ្ញាសា​ទម្ង​ន់ ៤៥-៥០គីឡូក្រាម​ដោយ​ស្វ័យ​ប្រវត្តិ។ - វិញ្ញាសា​ផ្សេ​ងទៀត​ដែលក​ម្ពុជាមិន​បាន​ទទួល​មេដា​យ​រួមមាន Men’s Leg Attack Teachnique, Women’s Yin Yang Sword Form, Women’s Dual Form, Mixed Tu Ve Nu Gioi (Self-Defence for Woman)៕

មេដា​យ​ទាំង​៣១ ដែល​ត្រូវ​បាន​រាប់បញ្ចូល​ជាផ្លូវការមាន៖
-ចំបា​ប់៖ មេដាយ​១០ (មាស​៤ ប្រាក់​២ និង​សំរិទ្ធ​៤)
- ប៉េតង់៖ មេដាយ៨ (មាស​១ ប្រាក់​៤ និង​សំរិទ្ធ​៣)
- វ៉ូវីណាម៖ មេដាយ​៣ (មាស១ សំរិទ្ធ​២)
- សីឈិនឡុង៖ មេដាយ​៦ (​ប្រាក់​២ និង​សំរិទ្ធ​៤)
- វូស៊ូ៖ មេដាយ​សំរិទ្ធ១
-ទូកកានូ៖ មេដាយ​សំរិទ្ធ១
- សីប៉ាតាក្រ៖ មេដាយ​សំរិទ្ធ​១
- តេក្វាន់ដូ៖ មេដាយ​សំរិទ្ធ១៕     -  

© រក្សាសិទ្ធិដោយ thmeythmey.com