ជាតិ
ពីនេះ ពីនោះ
ព្រួញយក្ស៖ ឧបករណ៍នេសាទខ្នាតធំ «លបឡុក»
04, Aug 2021 , 6:59 pm        
រូបភាព
ឧបករណ៍នេសាទខ្នាតធំ «លបឡុក» ដូចបង្ហាញក្នុងរូបភាពនេះ ត្រូវបានអ្នកនេសាទនិយមប្រើប្រាស់ច្រើន នៅក្នុងបឹងទន្លេសាប។ រូបភាព៖ ឈុត ឈាណា
ឧបករណ៍នេសាទខ្នាតធំ «លបឡុក» ដូចបង្ហាញក្នុងរូបភាពនេះ ត្រូវបានអ្នកនេសាទនិយមប្រើប្រាស់ច្រើន នៅក្នុងបឹងទន្លេសាប។ រូបភាព៖ ឈុត ឈាណា
ដោយ:
ឧបករណ៍នេសាទខ្នាតធំ «លបឡុក» ដែលមើលទៅ ហាក់ដូចជាព្រួញយក្សដ៏ធំ បង្ហាញខ្លួននៅលើផ្ទៃទឹក ដែលអ្នកនេសាទបានដាក់ នៅក្នុងបឹងទន្លេសាប ប្រទេសកម្ពុជា។ ស្ទឹងសង្កែស្ថិតនៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាស្ទឹងដ៏សំខាន់មួយ ក្នុងខេត្តបាត់ដំបង ទីដែល «លបឡុក» ដូចមានបង្ហាញនៅក្នុងវីដេអូខាងក្រោមនេះ ត្រូវបានអ្នកនេសាទប្រើប្រាស់ដើម្បីចាប់ត្រីចម្រុះប្រភេទ។

 
ដើមឡើយ សម្ភារៈសម្រាប់ផលិត «លបឡុក» ទាំងមូល ត្រូវបានផ្សំឡើងពីកូនឈើ និងឫស្សី។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ សំណាញ់នីឡុង ដែលមានមូលដ្ឋានសំយោគពីប្លាស្ទិក មានតំលៃថោក បានចូលមកជំនួសឫស្សី។ មិនដូចឫស្សី សំណាញ់នីឡុង មិនរលាយពុកផុយ តាមពេលវេលាក្នុងធម្មជាតិឡើយ។ នៅពេលដែលសំណាញ់នីឡុងទាំងនោះ មិនត្រូវបានទុកដាក់ ឬបោះបង់ចោលឱ្យបានត្រឹមត្រូវ ពេលឈប់ប្រើប្រាស់ វានឹងក្លាយជាសំណាញ់-មងខ្មោច ដែលបន្តចាប់ និងសម្លាប់ត្រី ព្រមទាំងសត្វព្រៃដទៃទៀត អាសាបង់ឥតបានការ។ ដើម្បីស្វែងយល់បន្ថែមអំពី «លបឡុក» និងសំណាញ់-មងខ្មោច សូមចូលទៅទស្សនាវីដេអូនេះ https://youtu.be/5zTP5ReC1mM
 

© រក្សាសិទ្ធិដោយ thmeythmey.com