ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ទឹក​ម្រះ មាន​ប្រយោជន៍​អ្វីខ្លះ​?
10, Aug 2021 , 10:59 pm        
រូបភាព
​ទឹក​ម្រះ អាចជួយ​សម្រួល​ដល់​ចលនា​ក្រពះ​ពោះវៀន ដូច្នេះ វា​ពិតជា​អាច​ការពារ ជំងឺ​ក្រ​ពោះ​ពោះវៀន​បាន​ផង​ដែរ​។​​ការ​ញ៉ាំ​ទឹក​ម្រះ​ជា​ទៀងទាត់ នឹង​ជួយ​កាត់បន្ថយ​ការ​ទល់លាមក ដែល​បណ្តាល​មក​ពី​រប​ប​អាហារ​មិនល្អ និង​ការ​ញ៉ាំ​អាហារ​គ្មាន​ជាតិ​សរសៃ​។​

 
​ទឹក​ម្រះ អាច​ជួយ​បំបាត់​ការ​ឈឺ​ចុកចាប់ ដោយសារ​ការ​មក​រដូវ​ខុស​ធម្មតា និង​ជួយ​រដូវ​មក​ទៀងទាត់​ផងដែរ​។​ ​ក្រៅពីនេះ ទឹក​ម្រះ ក៏​អាច​ជួយ​បំបាត់​ការឈឺ​ចុកចាប់ ការឡើង​កន្ទួល​លើ​ស្បែក និង​ជួយ​ព្យាបាល​មុខរបួស​ផងដែរ​។​ ​វា​ត្រូវ​បាន​គេ​យកមក​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម គ្រុ​នក្តៅ និង​ឈឺក្បាល​ផងដែរ​។​
 
​អ្នកជំងឺ​ទឹកនោមផ្អែម​ភាគច្រើន ក៏​ជ្រើសរើស​ទឹក​ម្រះ មក​ជួយ​ព្យាបាល និង​គ្រប់គ្រង​ជំងឺ​របស់​ពួកគេ​ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com