ជាតិ
សង្គមជាតិ
អាជ្ញាធរឃាត់អ្នកល្មើសវិធានការរដ្ឋបាល១៨៦៧នាក់ និងបញ្ជូន១នាក់ទៅតុលាការ
19, Aug 2021 , 2:05 pm        
រូបភាព
ភ្នំពេញ៖ អាជ្ញាធរបានឃាត់មនុស្សចំនួនជាង១៨៦៧នាក់ ដើម្បីណែនាំ និងពិន័យ ដោយសារល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល កាលពីយប់ថ្ងៃទី១៨ ខែសីហា។ ក្នុងប្រតិបត្តិការនោះ អាជ្ញាធរក៏បានឃាត់យានយន្ត ចំនួន៩៨៧គ្រឿងផងដែរ។ នេះបើតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

 
តាមរបាយការណ៍ ក្នុងចំណោមមនុស្សជាង១៨០០នាក់នោះ អាជ្ញាធរបានបញ្ជូនអ្នកល្មើស១នាក់ទៅតុលាការ។ របាយការណ៍ដដែល បានបញ្ជាក់ថា អាជ្ញាធរបានពិន័យជាទឹកប្រាក់ ចំពោះអ្នកល្មើសវិធានការរដ្ឋបាល ជាង១៧លានរៀល៕  
 

Tag:
 រថយន្ត
 វិធានការដ្ឋបាល
© រក្សាសិទ្ធិដោយ thmeythmey.com