COVID-19
ជាតិ
ពលរដ្ឋសៀមរាបដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី១ អាចទៅចាក់ពីថ្ងៃទី២១ សីហា ទៅ
21, Aug 2021 , 4:29 pm        
រូបភាព
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋក្នុងក្រុងសៀមរាប នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋក្នុងក្រុងសៀមរាប នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។
ដោយ: ថ្មីៗ
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រាប់ទៅប្រជាពលរដ្ឋដែលខកខានមិនទាន់បានចាក់វ៉ាក់សាំង ដូសទី១ អាចទៅចាក់បានចាប់ពីថ្ងៃទី២១ ខែ សីហា តទៅ។

 
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរនឹងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់ទាន់ពេលកំណត់ដោយមូលហេតុផ្សេងៗនាពេលកន្លងមក អាចទៅចាក់បាន នៅយោធភូមិភាគទី៤  មណ្ឌលសុខភាពគោកចក និងមណ្ឌលសុខភាពជ្រាវ ចាប់ពីថ្ងៃទី២១ ខែ សីហា តទៅ។ 
 
រដ្ឋបាលខេត្ត មិនបានបញ្ជាក់ថាការចាក់នេះមានរយៈពេលប៉ុន្មានថ្ងៃនោះទេ ហើយថា ការចាក់នេះធ្វើឡើងពីម៉ោង ៧កន្លះ  ដល់ម៉ោង ១១កន្លះព្រឹក និងពេលរសៀលពីម៉ោង ១ ដល់ម៉ោង៤។ អ្នកទៅចាក់ ត្រូវទំនាក់ទំនងយកប័ណ្ណចាក់វ៉ាក់សាំងនៅមណ្ឌលចាក់វ៉ាក់សាំងផ្ទាល់៕

© រក្សាសិទ្ធិដោយ thmeythmey.com