COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី ៤៩៦នាក់ សះស្បើយ៥៧៥នាក់ និងស្លាប់១៤នាក់
22, Aug 2021 , 11:52 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤៩៦នាក់តៀត ខណៈអ្នកជាសះស្បើយ៥៧៥នាក់ និងអ្នកស្លាប់១៤នាក់ នៅថ្ងៃទី២២ សីហា។ នេះបើតាមក្រសួងសុខាភិបាល។

 
អ្នកឆ្លងថ្មីបន្ថែមទៀតនេះ មានករណីឆ្លងសហគមន៍ ៣២០ នាក់ និងអ្នកដំណើរពីបរទេស ១៧៦នាក់។
 
បច្ចុប្បន្ន កម្ពុជា មានអ្នកអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៨៩,២៣១នាក់ ក្នុងនោះករណីនាំចូល១៤,១៦៩នាក់។ ចំណែកអ្នកជាសះស្បើយ៨៥,០៨១ នាក់ និងអ្នកស្លាប់ ១,៧៩២នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com