COVID-19
ជាតិ
កន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ថ្នាក់តំបន់នៅសៀមរាប អាចដាក់អ្នកជំងឺបាន ៤០០នាក់
22, Aug 2021 , 5:59 pm        
រូបភាព
រូបភាព៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
រូបភាព៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
ដោយ: ថ្មីៗ
សៀមរាប៖ ខេត្តសៀមរាបបានរៀបចំអតីតសាលមហោស្រពដ៏ធំមួយក្នុងក្រុង ជាទីតាំងដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ថ្នាក់តំបន់ ដែលអាចដាក់អ្នកជំងឺបានប្រមាណ ៤០០នាក់។

 
សាលមហោស្រព អង្គរកូអ៊ិច របស់ចិន ត្រូវបានអាជ្ញាធរខេត្ត សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេច តេជោ ប្រែក្លាយទៅជាកន្លែងដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ថ្នាក់តំបន់នៅខេត្តសៀមរាប ស្របពេលដែលជំងឺនេះហាក់មានការកើនឡើងជាបន្តបន្ទាប់ក្នុងសហគមន៍ និងតំបន់ជុំវិញ។ 
 
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អំឡុងពេលចុះពិនិត្យកន្លែងព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា កន្លែងដាក់ព្យាបាលអ្នកជំងឺកម្រិតធ្ងន់ ដែលមានទីតាំងនៅអង្គរកូអ៊ិច គឺកន្លែងព្យាបាលអ្នកជំងឺកំរិតធ្ងន់ថ្នាក់តំបន់ ដែលអាចដាក់អ្នកជំងឺបានប្រមាណ៤០០គ្រែ ជាអ្នកជំងឺធ្ងន់និងត្រូវប្រើឧបករណ៍អ៊ុកស៊ីនសែន។ លោករដ្ឋមន្រ្តីបន្ថែមថា កន្លែងនេះ និងដាក់ឱ្យដំណើរការឆាប់នេះដោយក្រុមការងារកំពុងតែមមាញឹកក្នុងការរៀបចំ។ 
 
ក្រៅពីនេះ លោក ម៉ម ប៊ុនហេង ក៏បានចុះពិនិត្យមន្ទីរពិសោធន៍តេស្តរកមេរោគកូវីដ-១៩  នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលទើបសាងសង់រួចផងដែរ។ លោកមានប្រសាសន៍ថា មន្ទីរពិសោធន៍នេះបានចាប់ផ្តើមដំណើរការហើយ ដោយក្នុងមួយថ្ងៃអាចធ្វើតេស្តបានប្រមាណពី៩០០ ទៅ១០០០នាក់៕
 
 រូបភាព៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប៖



© រក្សាសិទ្ធិដោយ thmeythmey.com