ជាតិ
សង្គមជាតិ
១៤ខែ រដ្ឋ ចំណាយអស់ជាង៤១០លានដុល្លារ ដល់អ្នកខ្វះខាត
25, Aug 2021 , 6:59 pm        
រូបភាព
ទិដ្ឋភាពផ្ទះប្រជាជនកម្ពុជានៅតាមជនបទ។ រូបថត AFP
ទិដ្ឋភាពផ្ទះប្រជាជនកម្ពុជានៅតាមជនបទ។ រូបថត AFP
រយៈពេល១៤ខែ ដោយគិតចាប់តាំងពីចុងខែមិថុនា ឆ្នាំ២០២០ មកដល់ចុងខែសីហា ឆ្នាំ២០២១នេះ រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៤១០លានដុល្លារហើយ លើការឧបត្ថម្ភដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវសម្បទា។


រដ្ឋាភិបាល បានចាប់ផ្តើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ចាប់តាំងពីចុងខែមិថុនា ឆ្នាំ២០២០មក។ មកដល់ចុងខែសីហា ឆ្នាំ២០២១ ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ គឺធ្វើឡើងបាន១៤លើករួចមកហើយ។ 
 
រដ្ឋាភិបាល ដាក់ចេញនូវពាក្យស្លោកថា មិនទុកប្រជាជនណាម្នាក់ចោល ដោយមិនមានការយកចិត្តទុកពីរដ្ឋឡើយ៕ 
 

Tag:
 រដ្ឋាភិបាល
  ឧបត្ថម្ភប្រាក់
  ប្រជាជនក្រីក្រ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com