COVID-19
ជាតិ
កូវីដ-១៩៖កម្ពុជាមានអ្នកស្លាប់តែ៦នាក់ ជាចំនួនទាបបំផុត​​ចាប់ពីពាក់កណ្តាលខែមិថុនាមក
26, Aug 2021 , 11:46 am        
រូបភាព
មនុស្សចំនួន៤២៣នាក់​ទៀត​បាន​ឆ្លងជំងឺ​កូ​វីដ​-១៩ ​​ក្នុងនោះមាន១១១នាក់ជារ​កណី​នាំចូល​។ អ្នកជា​សះស្បើយមានចំនួន២៩១​នាក់​បន្ថែម និង​មានអ្នកស្លាប់៦នាក់ទៀត​ ដែលជាចំនួនទាបបំផុតចាប់តាំងពីពាក់កណ្តាលខែមិថុនា។ នេះ​បើតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាលនៅថ្ងៃទី២៦ ខែសីហានេះ​។

 
​បច្ចុប្បន្ន កម្ពុជាមាន​អ្នក​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​៩០៨៥៨នាក់ ក្នុងនោះ​ករណី​នាំចូល១៤៦២៣នាក់​។ ចំណែក​អ្នកជា​សះស្បើយ​នាក់ ៨៦៩៩៣និង​អ្នកស្លាប់១៨៤១​នាក់។ កម្ពុជា ក៏រកឃើញអ្នកឆ្លងកូវីដ-១៩ករណីបំប្លែងថ្មី ចំនួន ១.៣២៥នាក់ផងដែរ គិតចាប់ពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី២៤ ខែសីហា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com