ជាតិ
វីដេអូ
តើមូលហេតុអ្វី ដែលបណ្ដាលឱ្យជ្រុះសក់?
26, Aug 2021 , 3:59 pm        
រូបភាព
ភ្នំពេញ៖ ជ្រុះសក់ ជាបញ្ហាដែលមនុស្សភាគច្រើនតែងជួបញឹកញាប់។ វេជ្ជបណ្ឌិត ប៊ិត សុខទេវី ឯកទេសសើស្បែក និងសម្ផស្ស  បានឱ្យដឹងថា ការជ្រុះសក់ចាប់ពី៥០ទៅ១០០សរសៃក្នុងមួយថ្ងៃ ជាការវិវត្តធម្មតានៃស្បែកក្បាល ប៉ុន្តែបើជ្រុះសក់ចាប់ពី១០០សរសៃឡើងទៅក្នុងមួយថ្ងៃ គឺជាបញ្ហាដែលគួរឱ្យបារម្ភ។ តើមូលហេតុអ្វី បណ្ដាលឱ្យកើតមានបញ្ហាជ្រុះសក់?


 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាបទសម្ភាសរវាងវេជ្ជបណ្ឌិត ប៊ិត សុខទេពី ឯកទេសសើស្បែក និងសម្ផស្ស  ជាមួយកញ្ញា អ៊ុត រស្មី នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 
  



វេជ្ជបណ្ឌិត ប៊ិត សុខទេពី បានរៀបរាប់ថា មូលហេតុនៃការជ្រុះសក់ មានច្រើនប្រភេទ រួមមាន៖

Alopecia areata ៖​ គឺមកពីប្រព័ន្ធភាពស៊ាំក្នុងខ្លួនប្រឆាំងគ្នា ដែលធ្វើឱ្យសក់ជ្រុះដុំៗ ពេញក្បាល។ 
 
Anagen effluvium៖ គឺបណ្ដាលមកពីការព្យាបាលជំងឺមហារីកព្យាបាលដោយបាញ់គីមី។ បញ្ហានេះ អ្នកជំងឺនឹងជ្រុះសក់សឹងតែទាំងអស់។
 
Telegen effluvium៖ គឺទាក់ទងនឹងមនុស្សស្រី ដែលសម្រាលកូន ឬអ្នកទើបវះកាត់បាត់បង់ឈាមច្រើន  ស្រ្តេស និងសម្រាកមិនបានគ្រប់គ្រាន់ ដែលបណ្ដាលឱ្យជ្រុះសក់ច្រើន ពេលកក់សក់។ បញ្ហានេះមិនគួរឱ្យបារម្ភទេ ព្រោះវានឹងបាត់ទៅវិញដោយខ្លួនឯង ។ 
 
Androgenic alopecia៖ គឺជាប្រភេទនៃការជ្រុះសក់ពីមុខទៅក្រោយ ឬតម្ពែក ដែលភាគច្រើនកើតលើបុរស និងលើស្រ្ដីដែលអស់រដូវ ។ បញ្ហានេះ គឺកើតដោយសារតំណពូជ  និងអតុល្យភាពអ័រម៉ូន។
 
Scarring alopecia៖ ជាប្រភេទនៃការជ្រុះសក់ដែលបណ្ដាលមកពីការប៉ះទង្គិច ឬមានរបួសចំក្បាល ដែលធ្វើឱ្យគល់សក់ត្រូវបានបំផ្លាញរហូតធ្វើឱ្យកន្លែងស្នាមរបួសលែងដុះសក់មកវិញ។ 

Scalp infection៖ ជាប្រភេទជ្រុះសក់ ដែលបណ្ដាលមកពីស្បែកក្បាលមានរោគផ្សិត បាក់តេរីផ្សេងៗ ធ្វើឱ្យស្បែកក្បាលមានសភាពសដុំៗ និងជ្រុះសក់ដុំៗដូចគ្នា។ 
 
Scalp psoriasis ៖ ជាការជ្រុះសក់ដែលបណ្ដាលមកពីជំងឺ Soriasis មានសភាពស្បែកក្បាលក្រាស់ ក្រហមៗ និងមានប្រេះបែកស្រកា។ បើអ្នកជំងឺត្រូវព្យាបាលជំងឺនេះជាសះស្បើយ ការជ្រុះសក់នឹងលែងកើតមានទៀតហើយ។ 
 
Trichotilomania៖ គឺជាប្រភេទដែលអ្នកជំងឺដកសក់ខ្លួនឯង ដោយសារមានបញ្ហាស្រ្តេស។ អ្នកជំងឺគួរគេងឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយភាពស្រ្តេស៕ 
 
 

Tag:
 ជ្រុះសក់
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com