ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជា ពិសី និងលោក ឯក ឃុនឌឿន ផ្លាស់ប្តូរខណ្ឌគ្នា ខណៈអភិបាលខណ្ឌ៣នាក់ទៀតបន្តអាណតិ្តទីពីរ
27, Aug 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែ​សីហា លោក​ ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុម​ប្រឹក្សា និងលោក ឃួង ស្រេង អភិបាល​​រាជធានីភ្នំពេញ បាន​ធ្វើ​ជាអធិបតីភាព​ក្នុងពិធី​ចូល​កាន់តំណែង​អភិបាលខណ្ឌទួលគោក និង​ខណ្ឌឫស្សីកែវ។

 
លោក ជា ពិសី បានត្រូវ​បាន​ផ្ទេរពី​ខណ្ឌ​ឫស្សីកែវ ទៅ​កាន់តំណែងជាអភិបាល​ខណ្ឌ​ទួល​គោក​ រី​​ឯលោក ឯក ឃុនឌឿន បាន​ផ្ទេរពីខណ្ឌទួល​គោក ទៅជាអភិបាលខណ្ឌឫស្សីកែវ វិញ ។
 
ស្របពេលដែល​លោក ជា ពិសី និងលោក ឯក ឃុនឌឿន ត្រូវផ្លាស់ប្តូរខណ្ឌគ្នាគ្រប់គ្រង អនុក្រឹត្យមួយទៀ​ត​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែមិថុនា បាន​សម្រេចពី​ការតែងតាំងអភិបាល​ខណ្ឌ​៣នាក់ទៀត​ក្នុងរាជធានីភ្នំពេញ សម្រាប់​អណត្តិទីពីរ​ក្នុងដែន​សមត្ថកិច្ច​ដដែល។
 
មន្ត្រីទាំងនោះមាន លោក សុខ ពេញវុធ បន្តគ្រប់គ្រង​ខណ្ឌដូនពេញ លោក ចេង មុនីរ៉ា បន្ត​ដឹកនាំ​ខណ្ឌ​ច្បារអំពៅ រីឯលោក ម៉ូវ ម៉ានិត បន្ត​កាន់តំណែងជាអភិបាល​ខណ្ឌ​សែនសុខ៕



Tag:
 អភិបាលខណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com