ជាតិ
គ្រោះថ្នាក់! មន្ត្រីជំនាញស្រាវជ្រាវឃើញស្រា មាស ហុង មានកម្រិតជាតិពុលខ្ពស់ដល់ទៅ៨៨ដង
04, Sep 2021 , 5:39 pm        
រូបភាព
មន្រ្តីជំនាញ នៃនាយកដ្ឋានការពារអ្នកប្រើប្រាស់ (ក.ប.ប) ហាមពលរដ្ឋគ្រប់រូប ពិសាស្រារបស់សិប្បកម្ម ឈ្មោះ មាស ហុង ព្រោះស្រាវជ្រាវឃើញមានកម្រិតជាតិពុលខ្ពស់ ទៅដល់៨៨ដង ដែលអាចបង្កឱ្យគ្រោះថ្នាក់ដល់ជីវិត។ បើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ កន្លងមកមានមនុស្ស៣នាក់ បានស្លាប់ដោយសារពិសាស្រាប្រភេទនេះ។ 
 
 
កាលពីថ្ងៃទី១ ខែកញ្ញា មានមនុស្ស៣នាក់ បានស្លាប់ដោយសារពិសាស្រា ដែលមានសារធាតុមេតាណុលលើសពីការអនុញ្ញាត ពី១៣ទៅដល់៨៨ដង ដែលនេះជាកម្រិតគ្រោះថ្នាក់បំផុត សម្រាប់អ្នកបរិភោគ។ សារធាតុពុលនេះ ត្រូវបានមន្រ្តីជំនាញ (ក.ប.ប) រកឃើញនៅក្នុងស្រា របស់សិប្បកម្ម ឈ្មោះ មាស ហុង ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រូបភាពពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ  

ក្រោយចុះពិនិត្យសិប្បកម្ម មន្រ្តីជំនាញ ក៏ចុះរឹបអូសស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង ចំនួន៥៨យួរ ស្មើនឹង៥៧៦ដប មករក្សាទុកផងដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋទាំងអាជីវករ និងអ្នកប្រើប្រាស់ ត្រូវបញ្ឈប់ទទួលទានស្រាមួយប្រភេទនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជីវិត៕
 

រូបភាពពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ 

រូបភាពពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ 


© រក្សាសិទ្ធិដោយ thmeythmey.com