ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើគួរតែធ្វើដូចម្តេចទើបអាចការពារជំងឺរាករូស និងក្អួតបាន?
× ជំងឺរាករូស និងក្អួតតែងតែកើតមានលើមនុស្សគ្រប់រូបដោយសារតែកត្តាខុសៗគ្នា ឬមូលហេតុមិនដូចគ្នា ហើយវាក៏ជាជំងឺដែលអាចប៉ះពាល់ដល់សុខភាពអ្នកខ្លាំងដែរ បើអ្នកមិនមិនប្រយ័ត្ន ដូចនេះតើគួរតែធ្វើដូចម្តេចទើបអាចការពារជំងឺនេះបាននោះ?
ប្រយ័ត្នពីអនាម័យ
អ្នកត្រូវតែសម្អាតសំភារៈប្រើប្រាស់ក្នុងផ្ទះឲ្យស្អាត ដូចជា ៖ ចាន ស្លាបព្រា និងប្រដាប់ប្រដាល់ផ្សេងៗជាដើម ជាងនេះទៅទៀតអាហារដែលសល់ អ្នកត្រូវតែរក្សាទុកឲ្យស្រួល ហើយនៅកន្លែងដែលមានអនាម័យ។
ម្ហូបប្រចាំថ្ងៃ
អ្នកមិនត្រូវបរិភោគអាហារដែលសល់មួយយប់ឡើយ ហើយបន្លែនិងសាច់ដែលអ្នកយកមកធ្វើម្ហូប អ្នកត្រូវតែលាង និងត្រាំទឹកឲ្យស្អាតទើបយកមកធ្វើម្ហូប ជាងនេះទៅទៀត អ្នកមិនត្រូវទៅបរិភោគអាហារនៅក្រៅច្រើននោះទេ ព្រោះវាគ្មានអនាម័យដូចអាហារដែលអ្នកចម្អិនខ្លួនឯងឡើយ។
អាហារ
អ្នកមិនត្រូវបរិភោគអាហារដែលហិរពេក ប្រៃពេក ខ្លាញ់ច្រើននោះទេ ជាពិសេសអាហារដែលបំពងខ្លាញ់ ព្រោះវានឹងធ្វើឲ្យក្រពះអ្នកមានបញ្ហា ជាហេតុដែលងាយកើតជំងឺរាគរូសខ្លាំងណាស់ ដោយសារតែក្រពះមិនអាចទទួលបាន ហើយរំលាយអាហារមិនបានល្អទៀតផង។
បង្កើនប្រព័ន្ធការពាររាងកាយ
អ្នកត្រូវតែហាត់ប្រាណរាល់ថ្ងៃ ហើយបរិភោគអាហារដែលមានសារធាតុចិញ្ចឹម និងវីតាមីនឲ្យបានច្រើន នោះរាងកាយអ្នកនឹងមានសុខភាពល្អ នៅពេលដែលសារពាង្គកាយអ្នកមានសុខភាពល្អ ប្រព័ន្ធការពារអ្នកនឹងមានភាពរឹងមាំ នោះអ្នកមិនងាយមានជំងឺរាគរូសឡើយ។
អនាម័យខ្លួនប្រាណ
មុនពេលបរិភោគអាហារផ្សេងៗ អ្នកត្រូវតែលាងដៃ ហើយមិនត្រូវប្រើដៃដើម្បីបរិភោគនោះទេ ត្រូវតែប្រើស្លាបព្រា ឬសម ហើយក្រោយពេលដែលបរិភោគរួច ត្រូវតែលាងដៃដូចគ្នា ព្រោះមានតែអនាម័យទេដែលអាចធ្វើឲ្យអ្នកអាចចៀសផុតពីជំងឺទាំងនោះបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com