ពីនេះ ពីនោះ
«អាកិណ្ណ» មានន័យថា លាយគ្នា ច្របូកច្របល់ ណែនណាន់តាន់តាប់
16, Sep 2021 , 7:29 am        
រូបភាព
អាកិណ្ណ (—កិន) ឬ អាកីណ៍ ជាភាសាបាលី-សំសង្ក្រឹត មានន័យថា ដែលលាយគ្នា, លាយឡំ, ច្របូកច្របល់, ច្រឡំបល់; កុះ; កុះកុំ; ណែនណាន់, ថ្តែរថ្តុក, តាន់តាប់ឬណែនណាន់តាន់តាប់; ត្រៀបត្រា;ដេរដាស, ពាសពេញ។

 
នេះជាពាក្យកាព្យ​ដែល​លើកឡើងក្នុងវចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត៖  ភូមិនោះមានផ្ទះអាកិណ្ណ ផ្ទះខ្មែរផ្ទះចិន នៅលាយចម្រុះកុះកុំ ។
 
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អានថា «កិន-ណៈ», ដូចជា អាកិណ្ណគ្រឹះ ផ្ទះកុះកុំ; ភូមិដែលមានផ្ទះកុះ, ដែលមានផ្ទះច្រើនត្រៀបត្រា, ភូមិអាកិណ្ណគ្រឹះ ។
 
អាកិណ្ណភណ្ឌ ឬ —វត្ថុ អីវ៉ាន់ដែលដាក់លាយឡំឬច្របូកច្របល់គ្នា។ អាកិណ្ណមនុស្ស មនុស្សច្រើនត្រៀបត្រាឬណែនណាន់ ។ អាកិណ្ណវិហារ ឬ —វាស ការនៅច្របូកច្របល់គ្នា ។ អាកិណ្ណសន្និបាត ប្រជុំជនច្រើនណែនណាន់ប្រជ្រៀតប្របៀតគ្នា ។ ល ។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com