ជាតិ
ឈើប្រណីត ៤ពាន់ដើម ត្រូវដាំឡើងវិញដើម្បីស្តារគម្របព្រៃឈើក្នុងខេត្តប៉ៃលិន
26, Sep 2021 , 4:49 pm        
រូបភាព
រូបភាព​ពី​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​
រូបភាព​ពី​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានបើកយុទ្ធនាការដាំដើមឈើប្រណីតចំនួន ៤ពាន់ដើម ក្នុងទិសដៅស្ដារគម្របបៃតងក្នុងខេត្តឡើងវិញ។ នេះបើតាមរដ្ឋបាលខេត្តប៉ៃលិន។



កាលពីថ្ងៃទី២៥ កញ្ញា រដ្ឋបាលខេត្តប៉ៃលិន បានបើកយុទ្ធនាការដាំដើមឈើប្រណីតចំនួន ៤ពាន់ដើម នៅទីបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត ដើម្បីស្តារគម្របបៃតងក្នុងខេត្តឡើងវិញ ។

បើតាមលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន យុទ្ធនាការដាំដើមឈើប្រណីតនេះ បង្កើតឡើងក្នុងបំណងស្ដារគម្របបៃតង និងដើម្បីជំរុញឱ្យពលរដ្ឋ យល់ដឹងពីសារសំខាន់ និងផលប្រយោជន៍របស់ធម្មជាតិបរិស្ថាន។ 
 
អភិបាលខេត្តប៉ៃលិន បន្តថា ការដាំដើមឈើប្រណីតឡើងវិញនេះ ក៏ដើម្បចូលរួមកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ និងបណ្ដុះគំនិតស្រឡាញ់ព្រៃឈើ ដែលកំពុងរងការកាប់បំផ្លាញ។ ដើមឈើប្រណីតដែលបានដាំទាំងនេះ ជាការឧបត្ថម្ភពីសប្បុរសជន និងអាជ្ញារធរពាក់ព័ន្ធមួយចំនួនទៀតក្នុងខេត្តប៉ៃលិន។

អត្ថបទទាក់ទង
 
បើតាមរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ កម្ពុជា មានផ្ទៃដីព្រៃឈើសរុប ៨ ៥១០ ៨០៧ហិកតា ឬស្មើនឹង៤៦,៨៦ភាគរយ បើធៀបនឹងផ្ទៃដីកម្ពុជាសរុបទូទាំងប្រទេស។ ចំនួនផ្ទៃដីគម្របព្រៃឈើនេះ រាប់បញ្ជូលទាំងផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង និងដំណាំហូបផ្លែដទៃទៀត។
 
សូមបញ្ជាក់ថា ផ្ទៃដីគម្របព្រៃឈើដែលនៅសេសសល់ប្រមាណជាង៨,៥លានហិកតានេះ ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់អភិរក្ស ហើយក្រសួងក៏បានទាញជាប្រយោជន៍ផ្ទាល់ តាមរយៈឥណទានកាបូន។ ចាប់តាំងពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២០ កម្ពុជាលក់ឥណទានកាបូនបានជាង ១១លានដុល្លារ៕ 
 
រូបភាព​ពី​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​៖





Tag:
 ប៉ៃលិន
  ដើមឈើប្រណីត
  ស្តារគម្របបៃតង
© រក្សាសិទ្ធិដោយ thmeythmey.com