ជាតិ
ផ្លូវថ្មើរជើងនៅតំបន់ផាប់ស្រ្ទីតចាប់ផ្តើមចេញរូបរាងជាបណ្ដើរៗ
27, Sep 2021 , 8:59 am        
រូបភាព
សៀមរាប៖ ដ្បិតមានការរំខានដោយសារជំងឺកូវីដ-១៩ យ៉ាងណាក្ដី តែដំណើរការនៃគម្រោងសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ទៅមុខជានិច្ច។ នៅតំបន់មមាញឹកខ្លាំង ផ្សារចាស់ ឬផាប់ស្រ្ទីតឯណោះវិញ ការស្ថាបនាផ្លូវ បានចេញជារូបរាងច្រើនហើយ ដោយបច្ចុប្បន្ននេះ ​ក្រុមការងារកំពុងរៀបចំផ្លូវថ្មើរជើង ឬចិញ្ចើមផ្លូវ ដែលត្រូវបានរៀបចំឡើង មានលក្ខណៈធំទូលាយ និងប្រើប្រាស់ថ្មដ៏ស្រស់ស្អាត។

 
គេរំពឹងថា ក្រោយស្ថាបនាចប់ ពិសេសក្រោយបិទបញ្ចប់ជំងឺកូវីដ-១៩ និងការវិលត្រឡប់ឡើងវិញ ពីសំណាក់ទេសចរគ្រប់ជាតិសាសន៍ នឹងធ្វើតំបន់ទីប្រជុំជនដ៏សំខាន់ក្នុងក្រុងសៀមរាបនេះ មានភាពទាក់ទាញកាន់តែខ្លាំង និងមានរបៀបរៀបរយប្រសើរជាងពេលមុន ជាក់ជាមិនខាន៕
 
សូមទស្សនាសកម្មភាពនៃការស្ថាបនាផ្លូវថ្មើរជើង ឬចិញ្ចឹមផ្លូវក្នុងតំបន់ផាប់ស្រ្ទីត ដែលថតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដូចតទៅនេះ៖ 































Tag:
 ផ្លូវថ្មើរជើង
  ផ្សារចាស់
  ផាប់ស្រ្ទីត
© រក្សាសិទ្ធិដោយ thmeythmey.com