ជាតិ
សាលារាជធានី ស្នើពលរដ្ឋវេចខ្ចប់សំរាមឱ្យត្រឹមត្រូវ ក្នុងអំឡុងពេលភ្ជុំបិណ្ឌ
02, Oct 2021 , 11:43 am        
រូបភាព
រូបថតដោយ ទូច សុវណ្ណឌី
រូបថតដោយ ទូច សុវណ្ណឌី
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យពលរដ្ឋវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងមានសណ្ដាប់ធ្នាប់ នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ខណៈបុគ្គលិកប្រមូលសំរាមនឹងឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលាឆ្នាំ២០២១។



បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមហ៊ុនប្រមូលសំរាមទាំង៣ នឹងផ្អាកប្រមូលសំរាម នៅតាមផ្ទះរបស់ពលរដ្ឋចាប់ពី៥ ដល់ថ្ងៃ៧ ខែតុលា ។ ដូចនេះ ពលរដ្ឋ ត្រូវវេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឱ្យការប្រមូលសំរាមមានភាពងាយស្រួលក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។

 «បងប្អូនពលរដ្ឋដែលមានទីតាំងនៅរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមសំណល់រឹងមកដាក់នៅតាមផ្លូវសាធារណៈក្នុងអំឡុងថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ»។ នេះជាការស្នើរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសង្ឃឹមថា ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលនៅរាជធានីភ្នំពេញទាំងអស់ចូលរួម ថែរក្សាអនាម័យបរិស្ថានឲ្យបានល្អ៕



Tag:
 សំរាម
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com