ជាតិ
ផ្អាករថយន្តធ្វើដំណើរ លើកំណាត់ផ្លូវលេខ៥០ នៅស្រុកកំពង់លែង
02, Oct 2021 , 3:29 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលស្រុកកំពង់លែង បានប្រកាសឱ្យផ្អាកចរាចរផ្លូវ៥០C ពីចំណុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ បណ្ដោះអាសន្ន ដោយសារផ្លូវនេះកំពុងជន់លិចដោយសារជំនន់ទឹកភ្លៀង។

 
 
បើតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលស្រុកកំពង់លែង ការផ្អាកចរាចរលើកំណាត់ផ្លូវនេះ ដោយសារតែមិនចង់ឲ្យអ្នកដំណើរគ្រោះថ្នាក់ដោយប្រការណាមួយ និងបង្ការការខូចខាតផ្លូវផងដែរ។ រដ្ឋបាលស្រុក នឹងអនុញ្ញាតឲ្យរថយន្តគ្រប់ប្រភេទអាចចរាចរវិញ នៅពេលដែលទឹកនៅកំណាត់ផ្លូវនេះ ចាប់ផ្តើមស្រកវិញ៕

© រក្សាសិទ្ធិដោយ thmeythmey.com