ជាតិ
អង្គការទេសចរណ៍ពិភពលោក ផ្ដល់អាហារូបករណ៍៥០កន្លែងដល់កម្ពុជា
03, Oct 2021 , 9:29 am        
រូបភាព
លោក Zurab Pololikashvili អង្គលេខាធិការអង្គការទេសចរណ៍ពិភពលោក។ រូបភាព៖ UNWTO
លោក Zurab Pololikashvili អង្គលេខាធិការអង្គការទេសចរណ៍ពិភពលោក។ រូបភាព៖ UNWTO
ដោយ:
ភ្នំពេញ៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) ផ្ដល់អាហារូបករណ៍សិក្សាមុខវិជ្ជាទេសចរណ៍ តាមអនឡាញ ៥០កន្លែង ដល់សិស្ស និស្សិត មន្ត្រីរាជការ និងវិស័យឯកជនកម្ពុជា។ ការផ្ដល់អាហារូបករណ៍នេះ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងស្ដារទេសចរណ៍ក្នុងបរិបទកូវីដ-១៩។

 
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ អាហារូបករណ៍ដែលអង្គការទេសចរណ៍ពិភពលោកផ្ដល់ឱ្យមានជំនាញយុទ្ធសាស្ត្រធុរកិច្ច គណនេយ្យហិរញ្ញវត្ថុ មូលដ្ឋានគ្រឹះនៃម៉ាឃឹតធីងឌីជីថល មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រតិបត្តិករ និងមូលដ្ឋានគ្រឹះនៃនវានុវត្តន៍ និងការផ្លាស់ប្ដូរឌីជីថល។
 
អាហាររូបករណ៍ ៥០កន្លែងនេះ នឹងត្រូវផ្ដល់ឱ្យមន្ត្រីទេសចរណ៍ ២០កន្លែង ផ្នែកឯកជន ២០កន្លែង និងសិស្ស និស្សិត១០កន្លែង។ បេក្ខជន ដែលចង់ដាក់ពាក្យប្រឡង ត្រូវជាបុគ្គលិកមន្ត្រីរាជការ ឬមន្ត្រីជាប់កិច្ចសន្យា និស្សិតកំពុងសិក្សាជំនាញទេសចរណ៍ ឬបុគ្គលិកកំពុងបម្រើការក្នុងវិស័យទេសចរណ៍ឯកជន។ បេក្ខជន អាចទំនាក់ទំនងទៅនាយកដ្ឋានធនធានមនុស្ស នៃក្រសួងទេសចរណ៍ រហូតដល់ថ្ងៃទី ៣១តុលា ៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com