ជាតិ
លោក ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី៤ តុលានេះ
03, Oct 2021 , 2:59 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន(AMM) , កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣០ នៅថ្ងៃទី៤ តុលា។  ការចូលរួមកិច្ចប្រជុំនេះ តបតាមការអញ្ជើញរបស់ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្រ្តីការបរទេសព្រុយណេ។


 
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅសប្ដាហ៍ក្រោយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត តាមប្រព័ន្ធវីដេអូ។  កិច្ចប្រជុំទាំងនេះ ផ្ដោតលើការត្រៀមរៀបចំកិច្ចប្រជុំអាស៊ានលើកទី៣៨ និងលើកទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលខាងមុខនេះ ។ 
 
កិច្ចប្រជុំខាងលើ ក៏ជំរុញលើអាទិភាពនានារបស់អាស៊ានឆ្នាំ២០២១ សមិទ្ធផលសំខាន់ៗ ដែលសម្រេចបាន និងគំនិតផ្ដួចផ្ដើមសំខាន់ៗ របស់អាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ។ បើសេចក្ដីប្រកាសដដែល កិច្ចប្រជុំនេះ ក៏នឹងពិនិត្យឡើងវិញលើការអនុវត្តផែនការលម្អិតស្ដីពីការកសាងសហគមន៍អាស៊ាន និងតាមដានបច្ចុប្បន្នភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ជាពិសេសការផ្ដល់ជំនួយមនុស្សធម៌របស់អាស៊ាន និងថែរក្សាមជ្ឈភាពអាស៊ាន។
 
ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏នឹងពិភាក្សាគ្នា ពីការបង្កើនទំនាក់ទំនាក់បន្ថែមទៀតជាមួយដៃគូសន្ទនាខាងក្រៅ តាមរយៈយន្តការដែលដឹកនាំដោយអាស៊ានផងដែរ៕ 
 
 
 
 

Tag:
 ក្រសួងបរទេស
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com