ជាតិ
ស្រុក៥ ក្នុងខេត្តសៀមរាបកំពុងរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង
03, Oct 2021 , 6:59 pm        
រូបភាព
សៀមរាប ៖ ភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឱ្យស្រុកចំនួន៥ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

 

 
តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀងកំពុងបង្កឱ្យប៉ះពាល់ដល់ស្រុកចំនួន៥ក្នុងខេត្តសៀមរាប ក្នុងនោះមានស្រុកក្រឡាញ់ ស្រុកពួក ស្រុកវ៉ារិន ស្រុកស្រីស្នំ និងស្រុកអង្គរជុំ។
 
របាយការណ៍ដដែលបង្ហាញថា មានសាលារៀន ផ្លូវថ្នល់ ផ្ទះសម្បែងជាច្រើនបានជន់លិចរយៈពេលខ្លះ ហើយអាជ្ញាធរកំពុងបន្តដោះស្រាយបន្ថែមទៀត។ ហើយស្រុកដែលប៉ះពាល់ច្រើនជាងគេ គឺស្រុកស្រីស្នំ ដែលមានព្រំប្រទល់ជាប់ខេត្តឧត្តរមានជ័យ ដែលប៉ះពាល់ធ្ងន់ធ្ងរលើដំណាំដំឡូងមី សរុបជាង១០០ហិកតា  ស្មើនឹងជិត៣០០គ្រួសារ។
 
ក្នុងនោះដែរ តាមលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក ក៏បានត្រៀមលក្ខណៈដើម្បីតាមដាន និងត្រៀមបម្រុងដើម្បីជួយសង្គ្រោះក្នុងករណីមានគ្រោះមហន្តរាយ ឬឧប្បត្តិហេតុផ្សេងៗ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com