កីឡាអន្តរជាតិ
អន្តរជាតិ
អតីត Ball boy ៥រូប ក្លាយជាតារាបាល់ទាត់ឆ្នើមលំដាប់ពិភពលោក
04, Oct 2021 , 8:39 am        
រូបភាព
ជាក្មេងរើសបាល់នៅក្នុងកីឡាបាល់ទាត់ (Ball Boy) មិនត្រឹមតែមានឱកាសទទួលបានកៅអីល្អសម្រាប់ទស្សនាការប្រកួតនោះទេ ប៉ុន្តែពួកគេថែមទាំងអាចសម្រេចក្តីសុបិនក្លាយជាកីឡាករអាជីពបានទៀតផង។ ខាងក្រោមនេះ យើងនឹងបង្ហាញក្មេងប្រុសធ្លាប់រើសបាល់៥រូប ដែលសព្វថ្ងៃបានក្លាយជាកីឡាករមានទេពកោសល្យនិងលេចធ្លោ។


 
Phil Foden ធ្លាប់ជាអ្នករើសបាល់ និងជាយុវជនក្រុម Manchester City។ សព្វថ្ងៃខ្សែបម្រើសវ័យ២០ឆ្នាំរូបនេះ បានក្លាយជាកីឡាករឆ្នើមដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមរហស្សនាមមេឃខៀវ និងជាប់ជាសមាជិក្រុមជម្រើសជាតិអង់គ្លេសផង។


 
Callum Hudson-Odoi ជាអតីត Ball Boy នៅ Stamford Bridge។ Hudson-Odoi ត្រូវបានChelsea កោះហៅចូលក្រុមឈុតធំឆ្នាំ២០១៧ ពោលនៅពេលរូបគេមានអាយុត្រឹម១៧ឆ្នាំ។ ខ្សែបម្រើវ័យ២០រូបនេះបង្ហាញខ្លួនឱ្យតោខៀវ៥៨ប្រកួត ស៊ុតបញ្ចូលទី៣គ្រាប់។ រូបគេជាប់ជម្រើសជាតិអង់គ្លេសនៅឆ្នាំ២០១៩ និងបង្ហាញខ្លួនបាន៣លើក។


 
Donny van de Beek ខ្សែបម្រើ Manchester United ធ្លាប់ជាក្មេងរើសបាល់ឱ្យក្រុម Ajax Amsterdam មុនពេលក្លាយជាកីឡាករសំណព្វរបស់ក្លិបហូឡង់មួយនេះ។ De Beek សព្វថ្ងៃវ័យ២៤ឆ្នាំ ជាប់ជម្រើសជាតិហូឡង់ឆ្នាំ២០១៧។


 
មិនខុសពី De Beek ឡើយ Matthijs de Ligt ខ្សែការពារ Juventus ធ្លាប់ជាដៃគូរើសបាល់ជាមួយគ្នានៅ Ajax។ De Ligt លេចធ្លោខ្លាំងនៅពេលជួយ Ajax ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រដូវកាល២០១៩-២០។ ខ្សែការពារវ័យ២២ឆ្នាំរូបនេះ ត្រូវបានហូឡង់កោះហៅចូលក្រុមជម្រើសជាតិនៅឆ្នាំ២០១៧ ដោយបង្ហាញខ្លួនបាន៣១លើក។


 
Brahim Díaz ជាកីឡាកររបស់ Real Madrid ដែលសព្វថ្ងៃត្រូវបាន AC Milan ខ្ចីជើង។ Díaz ធ្លាប់ជាក្មេងរើសបាល់របស់ក្រុម Malaga នៃលីគលំដាប់ទី២អេស្ប៉ាញ។ ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះ បង្ហាទម្រង់លេងបានយ៉ាងល្អជាមួយ AC Milan និងត្រូវបានជម្រើសជាតិអេស្ប៉ាញបញ្ចូលឈ្មោះជាសមាជិកក្រុមនៅឆ្នាំ២០២១៕
 


Tag:
 Ball boy
© រក្សាសិទ្ធិដោយ thmeythmey.com