ជាតិ
រថយន្ត
ឡាន Mercedes-Benz ផលិតឆ្នាំ១៩៣៦ ត្រូវបានម្ចាស់ដូរគ្រឿងបុរាណចេញ ដាក់គ្រឿងទំនើបវិញ
04, Oct 2021 , 7:29 pm        
រូបភាព
ភ្នំពេញ រថយន្ដម៉ាក MERCEDES-BENZ ប្រភេទ W136 ម៉ូឌែល 170V ពណ៌ខ្មៅ ផលិតឆ្នាំ១៩៣៦ មួយគ្រឿង ត្រូវបានម្ចាស់របស់វាឱ្យគេកែច្នៃ ដោយដកគ្រឿងបុរាណចេញ ដាក់គ្រឿងបន្លាស់ទំនើបខុសសម័យវិញ។ រថយន្តMERCEDES-BENZ មួយគ្រឿងនេះ ស្ថិតក្នុងចំណោមឡានដែលបុរាណជាងគេក្នុងប្រទេសកម្ពុជា។ រថយន្តនេះ ត្រូវបានគេដេរមុនដំបូងពូក និងកម្រាលជើងថ្មី និងបាញ់ថ្នាំពណ៌ដើមឡើងវិញ។ ស៊ីម៉ាំង ក៏ត្រូវដូរដាក់ប្រភេទទំនើបវិញ និងដកសំបុកកង់ពណ៌សបែបបុរាណ ដាក់សំបកកង់ខ្មៅវិញដែរ។  ម្ចាស់រថយន្តនេះ បន្តយកវាទៅហាង ខា សោន នៅខណ្ឌទួលគោក រាជធានីភ្នំពេញ បន្តបំបាត់ភាពដើម។ លោក ថៃហុង លឹម ម្ចាស់ហាង ខា សោន ឱ្យយើងដឹងថា បុគ្គលិករបស់គាត់ បានដូរដៃទ្វារទាំង៤ ដូរជើងកញ្ចក់ឆ្លុះសងខាង និងដូរអំពូលហ្វារ ដាក់ទំនើបទាំងអស់វិញ ដំឡើងប្រព័ន្ធតេឡេ និងដំឡើងប្រព័ន្ធសំឡេង ហើយបំពាក់ស៊ីញ៉ូ LED ខាងមុខ និងខាងក្រោយ។

 
ដើម្បីជ្រាប់ច្បាស់សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 
រថយន្ដ MERCEDES-BENZ W136 ត្រូវបានផលិតពីឆ្នាំ១៩៣៦ ដល់ឆ្នាំ១៩៥៣។ ជំនាន់ទី១ ត្រូវបានផលិតដល់ឆ្នាំ១៩៤២ និងជំនាន់ទី២ ត្រូវបានផលិតចាប់ពីឆ្នាំ១៩៤៦។ ម៉ូឌែល 170V ត្រូវបានឈប់ផលិតឆ្នាំ១៩៥០។ អក្សរ V មកពីពាក្យអាល្លឺម៉ង់ vorne ដែលមានន័យថា ខាងមុខពីព្រោះម៉ាស៊ីនស្ថិតនៅខាងមុខ។ សូមបញ្ជាក់ថា MERCEDES-BENZ W136 170V មានមួយគ្រឿងទៀត នៅប្រទេសកម្ពុជា នាំចូលពីប្រទេសជប៉ុន។ វាមានពណ៌ផ្ទៃមេឃ ហើយរក្សាភាពដើម។ MERCEDES-BENZ ជាក្រុមហ៊ុនអាល្លឺម៉ង់ បង្កើតឆ្នាំ១៩២៦ ដោយលោក DAIMLER Paul លោក BENZ Carl និង លោក Emil JELLINEK ដែលកូនស្រីឈ្មោះ Mercédès ។ បច្ចុប្បន្ន គឺជាកម្មសិទ្ធិរបស់ក្រុមសម្ភ័ន្ធ DAIMLERCHRYSLER ៕
 
អត្ថបទទាក់ទង
 
 
 









Tag:
 Mercedes-Benz
 យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com