កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Ronaldo ,Aubameyang និង Benzema កីឡាករបាល់ទាត់សម្ញែងរថយន្តខ្លាំងជាងគេឆ្នាំ២០២១
04, Oct 2021 , 8:59 pm        
រូបភាព
ជាមួយនឹងទ្រព្យសម្បត្តិហូរហៀរ កីឡាករបាល់ទាត់ Cristiano Ronaldo, Pierre-Emerick Aubameyang និង Karim Benzema បានសម្ញែងរថយន្តទំនើរបស់ខ្លួនខ្លាំងជាងគេ ក្នុងចំណោមកីឡាករដទៃទៀតនៅឆ្នាំ២០២១។

 
Ronaldo ដែលទើបវិលចូលក្រុម Manchester United ដើមរដូវកាលនេះ រួមជាមួយ Aubameyang របស់ Arsenal និង Benzema ខ្សែប្រយុទ្ធ Real Madrid សុទ្ធតែជាកីឡាករបាល់ទាត់ដែលទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ខ្ពស់។
 
មិនត្រឹមតែមានថ្លៃពលកម្មច្រើននោះទេ តារាបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំង៣រូបនេះក៏មានកិច្ចសន្យាពាណិជ្ជកម្មជាមួយក្រុមហ៊ុនល្បីៗដោយទទួលបានប្រាក់បន្ថែមទៀតផងដែរ។
 
ដោយមានទ្រព្យស្តុកស្តម្ភ កីឡាករទាំង៣រូបចូលចិត្តចាយលុយរបស់ពួកគេលើរថយន្ត និងសមភារៈថ្លៃៗរៀងៗខ្លួន។ Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់បានបង្ហាញរថយន្តប្រណិតរបស់ខ្លួនម៉ាក Bugatti Chiron ដែលមានតម្លៃ ៣,៤២លានដុល្លារអាមេរិក។
 
Aubameyang ខ្សែប្រយុទ្ធសញ្ជាតិហ្កាបុង ក៏បានបញ្ចេញរថយន្តរបស់គេម៉ាក LaFerrari ដែលមានតម្លៃ ២,៧៤លានដុល្លារផងដែរ។
 
មិនខុសពី Ronaldo ដែលជាអតីតមិត្តរួមក្រុមខ្លួន Benzema សមាជិកក្រុមជម្រើសជាតិបារាំង បានសម្ញែងរថយន្តរបស់ខ្លួនម៉ាក Bugattis តម្លៃជិត៤លានដុល្លារដែរនៅឆ្នាំ២០២១នេះ។
ទាំងនេះជារថយន្តមួយក្នុងចំណោមរថយន្តថ្លៃៗជាច្រើនទៀតដែលពួកគេមានសព្វថ្ងៃនេះ។ 
 
១- រថយន្តម៉ាក Bugatti Chiron ដែលមានតម្លៃ ៣,៤២លានដុល្លារអាមេរិករបស់ Ronaldo។


 
២- រថយន្តម៉ាក LaFerrari តម្លៃ ២,៧៤លានដុល្លាររបស់ Aubameyang។


 
៣- រថយន្តម៉ាក Bugattis តម្លៃជិត៤លានដុល្លាររបស់ Benzema។


 

Tag:
 Cristiano Ronaldo
  Car
© រក្សាសិទ្ធិដោយ thmeythmey.com