កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាទាំង១០ដែលរកចំណូលខ្ពស់បំផុតលើលោក៖ បាល់បោះលេខ១ ឯបាល់ទាត់លេខ៥
04, Oct 2021 , 10:59 pm        
រូបភាព
កីឡាជាឧស្សាហកម្មស្រូបចំណូលដ៏ធំបំផុតមួយក្នុងលោកនាពេលបច្ចុប្បន្ន។ សព្វថ្ងៃនេះនៅជុំវិញពិភពលោក កីឡាមួយចំនួនត្រូវបានគេតាមដានយ៉ាងខ្លាំង ដែលជាហេតុធ្វើឱ្យសិទ្ធិផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍កើនឡើង។ អ្នកគាំទ្រនៅក្នុងតំបន់ផ្សេងគ្នានៅជុំវិញពិភពលោកមានកីឡាដែលពេញនិយមផ្សេងៗគ្នា។


 
ប្រទេសជាច្រើនបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីរៀបចំព្រឹត្តិការណ៍កីឡាធំៗ ដូចជាអូឡាំពិកនាពេលថ្មីៗនេះដែលបានរៀបចំឡើងនៅទីក្រុងតូក្យូ ដោយមានអត្តពលិកមកពីទូទាំងពិភពលោកចូលរួម។ អូឡាំពិក ជាព្រឹត្តិការណ៍ប្រជែងគ្នាស្ទើគ្រប់វិស័យកីឡា ដែលទទួលបានការចូលរួមទស្សនាច្រើន។
 
ខាងក្រោមនេះយើងនឹងបង្ហាញលោកអ្នកអំពីវិស័យកីឡាទាំង១០ដែលធ្វើឱ្យកីឡាករអាចរកប្រាក់ចំណូលបានច្រើនបំផុតកម្រិតពិភពលោក។ សូបបញ្ជាក់ថា ប្រភពចំណូលដ៏ធំបំផុតសម្រាប់អត្តពលិករួមមានកិច្ចសន្យាជាមួយក្លិប កិច្ចសន្យាឧបត្ថម្ភ រួមទាំងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនៅជុំវិញពិភពលោក។
 
១- បាល់បោះ
 
Michael Jordan អតីតកីឡាករ NBA ធ្លាប់ទទួលបានប្រាក់ខែខ្ពស់បំផុត បូករួមនឹងចំណូលផ្សេងៗរហូតដល់ ៣៤៣ លានដុល្លារក្នុងមួយឆ្នាំ។ សព្វថ្ងៃបុរសសញ្ជាតិអាមេរិករូបនេះ មានទ្រព្យសម្បត្តិសរុបជាង ២ ពាន់លានដុល្លារ។


 
២- ប្រដាល់
 
ប្រដាល់ជាកីឡាដែលមានប្រាក់ចំណូលខ្ពស់ជាងគេទី២ លើលោក។ Floyd Mayweather ដែលសព្វថ្ងៃចូលនិវត្តន៍ទៅហើយ ធ្លាប់ទទួលបាន ៣៣៣ លានដុល្លារនៅពេលឡើងសង្វៀនម្តង។ Mayweather ជាប់ជាអ្នកប្រដាល់ដែលមានជាងគេបំផុតនៅលើពិភពលោកនាផងដែរ។ 


 
៣- កីឡាបាល់ទាត់អាម៉េរិក
 
បាល់ទាត់អាម៉េរិក (Football) ជាកីឡាពេញនិយមជាងគេមួយនៅសហរដ្ឋអាម៉េរិក។ លីគ NFL ទទួលបានការគាំទ្ររាប់រយលាននាក់។ Roger Staubach អតីតកីឡាកររបស់ក្រុម Dallas Cowboys ធ្លាប់រកចំណូលបាន២៥៣ លានដុល្លារក្នុងមួយឆ្នាំ។


 
៤- កីឡាវាយកូនហ្គោល
 
កីឡាវាយកូនហ្គោលក៏ជាកីឡាមួយដែលពេញនិយមបំផុតនៅអាម៉េរិក។ កីឡាករវាយកូនហ្គោលដែលទទួលបានប្រាក់ខ្ពស់បំផុតគឺ Tiger Woods ចំនួន ១២៧ លានដុល្លារក្នុងមួយឆ្នាំ។ Tiger Woods បច្ចុប្បន្នជាអត្តពលិកម្នាក់ក្នុងចំណោមអ្នកមានទ្រព្យច្រើនបំផុតលើលោក។


 
៥- កីឡាបាល់ទាត់ 
 
កីឡាបាល់ទាត់ ត្រូវបានគេចាត់ទុកថាជាកីឡាដែលមានប្រជាប្រិយបំផុតនៅលើលោក។ នៅក្នុងការធ្វើជំរឿនជាសកលចុងក្រោយបំផុតដែលធ្វើឡើងដោយស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក (FIFA) ត្រូវបានគេប៉ាន់ប្រមាណថាមានអ្នកលេងកីឡានេះស្ទើទាំងអស់នៅជុំវិញពិភពលោក។ ក្រៅពីនេះចំនួនកីឡាករ ២៦៥ លាននាក់ រួមជាមួយនឹងអាជ្ញាកណ្តាលជាង ៥ លាននាក់ផ្សេងទៀតបានលេងជាលក្ខណផ្លូវការ។
 
Lionel Messi, Neymar និង Cristiano Ronaldo សុទ្ធតែជាកីឡាករបាល់ទាត់រកបានចំណូលបានលើសពី១០០លានដុល្លារក្នុងមួយឆ្នាំ។


 
៦- កីឡាវាយកូនបាល់
 
បច្ចុប្បន្នកីឡាវាយកូនបាល់ ជាកីឡាមួយក្នុងចំណោមកីឡាពេញនិយមបំផុតនៅលើពិភពលោក។ បច្ចុប្បន្ន Roger Federer ជាកីឡាករវាយកូនបាល់ដែលមានជាងគេបំផុត និងធ្លាប់រកបានចំណូលចំនួន ១០៦ លានដុល្លារក្នុងមួយឆ្នាំ។


 
៧- កីឡាវាយកូនឃ្លីលើទឹកកក (Ice Hockey)
 
Ice Hockey ជាកីឡាដែលពេញនិយមបំផុតនៅសហរដ្ឋអាម៉េរិក។ កីឡាករ ដែលប្រកបអាជីពក្នុងកីឡានេះ ធ្លាប់ទទួលបានប្រាក់ឈ្នួលខ្ពស់បំផុត ៩៩ លានដុល្លារក្នុងមួយឆ្នាំ។ កីឡាករ Wayne Gretzky សញ្ជាតិកាណាដា រកបានចំណូលសរុបពីកីឡា Ice Hockey រហូតដល់២៥០លានដុល្លារ។



៨- កីឡាបេស្ប៊ល (Baseball)
 
កីឡាបេស្បល ជាកីឡាដែលអាចធ្វើឱ្យកីឡាករអាចរកបានប្រាក់ពលកម្មខ្ពស់ផងដែរ ក្នុងចំនួន៣៨លានដុល្លារក្នុងមួយឆ្នាំ។ Alex Rodriguez កីឡាករបេស្បលដ៏ល្បីរបស់អាម៉េរិក ធ្លាប់រកចំណូលបាន៤០០លានដុល្លារក្នុងមួយឆ្នាំ។



៩- ប្រណាំងរថយន្ត Formula One
 
កីឡាប្រណាំងរថយន្ត Formula One ជាកីឡាដ៏ពេញនិយមបំផុតក្នុងចំណោមប្រភេទកីឡាប្រណាំង។ កីឡាករក្នុងប្រភេទកីឡានេះ ក៏អាចរកបានចំណូលរាប់រយលានដុល្លារផងដែរ តួយ៉ាងដូចជាអតីតអ្នកប្រណាំង Michael Schumacher មានទ្រព្យសម្បត្តិសរុប ៨០០ លានដុល្លារ។ សព្វថ្ងៃ Lewis Hamilton កំពុងដើរតាមគន្លងរបស់ Schumacher។


 
១០. កីឡាកាស 
 
ចំបាប់ ឬកីឡាកាស ស្ថិតក្នុងចំណោមកីឡាពេញនិយមបំផុតនៅសហរដ្ឋអាម៉េរិក។ សព្វថ្ងៃ Brock Lesnar ទទួលបានប្រាក់ឈ្នួល១២លានដុល្លារពីស្ថាប័ន WWE ដែលខ្ពស់ជាងគេក្នុងចំណោមកីឡាករដែលប្រកបអាជីពក្នុងប្រភេទកីឡាសម្តែងមួយនេះ៕



Tag:
 Top 10 Highest Paid Sports in the World
© រក្សាសិទ្ធិដោយ thmeythmey.com