ជាតិ
បុណ្យភ្ជុំបិណ្ឌ
ក្រសួងការងារណែនាំឲ្យកម្មករធ្វើតេស្តរហ័សរកកូវីដ-១៩ ក្រោយបុណ្យភ្ជុំបិណ្ឌរួច
04, Oct 2021 , 12:29 pm        
រូបភាព
កម្មករចេញពីបំពេញការងារ។ (រូប៖ CLC)
កម្មករចេញពីបំពេញការងារ។ (រូប៖ CLC)
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំឲ្យកម្មករទាំងអស់ ចូលរួមទប់ស្កាត់ការរាលដាលកូវីដ-១៩ តាមរោងចក្រ ដោយធ្វើតេស្តរហ័ស ក្រោយឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងការងារចុះថ្ងៃទី៤តុលា។

 
ក្រសួងការងារលើកទឹកចិត្តឲ្យម្ចាស់រោងចក្រ ត្រៀមឧបករណ៍ធ្វើតេស្តរហ៍សម្រាប់ពិនិត្យរកកូវីដ-១៩ ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយភ្ជុំបិណ្ឌរួច។ ការធ្វើតេស្តរហ័សនេះ គឺផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការផាកពិន័យម្ចាស់រោងចក្រនិងកម្មករឡើយ។ 
 
ជាមួយគ្នាដែរ ក្រសួងអំពាវនាវឲ្យកម្មករដែលឈប់សម្រាកអំឡុងពេលភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ។ លើសពីនេះ​ គឺពាក់ម៉ាស់ លាងដៃឲ្យញឹកញាប់ រួមរក្សាគម្លាងនៅពេលធ្វើតាមរថយន្តផងដែរ។ 
 
នៅអំឡុងពេលភ្ជុំបិណ្ឌនេះ ក្រសួងការងារ បានចេញសេចក្តីជូនដំណឹងស្តីពីការឈប់សម្រាក៣ថ្ងៃ សម្រាប់កម្មករនិយោជិត នាពិធីបុណ្យភ្ជុំបិណ្ឌ។ ពួកគេទាំងនោះ ឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួល ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com