កីឡាអន្តរជាតិ
អន្តរជាតិ
Messi លេខ១ ឯ Ronaldo ធ្លាក់ទៅលេខ៧ ក្នុងនាមកីឡាករបាល់ទាត់មានថ្លៃឈ្នួលខ្ពស់បំផុតឆ្នាំ២០២១
05, Oct 2021 , 9:59 am        
រូបភាព
កំពូលកីឡាករ Lionel Messi ទទួលបានថ្លៃឈ្នួល ១៣២៥០០០ដុល្លារក្នុងមួយសប្តាហ៍ក្រោយផ្លាស់ពី Barcelona ទៅ Paris Saint-Germain។ ចំនួននេះបានធ្វើឱ្យ Messi នៅរក្សាបានក្នុងនាមកីឡាករបាល់ទាត់មានថ្លៃពលកម្មខ្ពស់បំផុតលើលោកសម្រាប់ឆ្នាំ២០២១ តាមពីក្រោយដោយ Neyma ដែលទទួលបាន៨៣១០០០ដុល្លារ។ Cristiano Ronaldo ធ្លាក់ទៅលេខរៀងទី៧ ជាមួយប្រាក់ឈ្នួល៥៣១០០០ដុល្លារក្នុងមួយអាទិត្យ។


កីឡាបាល់ទាត់ ស្ថិតក្នុងចំណោមកីឡាផ្សេងទៀតដែលគេចាត់ទុកថាជាឧស្សាហកម្មធំបំផុតមួយក្នុងលោក។ កីឡាករបាល់ទាត់ជាច្រើនរូប អាចរកចំណូលបានខ្ពស់ដោយសារទេពកោសល្យរបស់ពួកគេ និងថែមទាំងនាំពួកគេក្លាយជាសេដ្ឋីពីអាជីពកីឡានេះទៀតផង។
 
Messi និង Neymar សមាជិក្រុម PSG និងកីឡាករដទៃទៀតរួមទាំង Ronaldo ដែលទើបវិលត្រឡប់ទៅចូលរួមជាមួយ Manchester United សុទ្ធតែជាកីឡាករបាល់ទាត់ដែលទទួលបានប្រាក់បៀវត្សច្រើនជាងគេបំផុតលើលោកនាពេលបច្ចុប្បន្ន។ ក្នុងចំណោមអ្នកទាំងបីប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនទទួលបានប្រាក់ឈ្នួលច្រើនជាងគេ តាមពីក្រោយដោយ Neymar របស់ប្រេស៊ីល និងប្រធានក្រុមព័រទុយហ្កាល់ដែលធ្លាក់ទៅលេខ៧។
 
ខាងក្រោមនេះ យើងនឹងបង្ហាញកំពូលកីឡាករបាល់ទាត់ទាំង១០រូប ដែលទទួលបានថ្លៃពលកម្មខ្ពស់បំផុតលើលោកប្រចាំសប្តាហ៍ សម្រាប់ឆ្នាំ២០២១។

១ Lionel Messi (Paris Saint-Germain - ១.៣២៥.០០០ ដុល្លារ


២ Neymar (Paris Saint-Germain) – ៨៣៦.០០០ ដុល្លារ


៣ Luis Suarez (Atletico Madrid) – ៧៩៣.០០០ ដុល្លារ


៤ Antoine Griezmann (Barcelona) – ៧៩៣.០០០ ដុល្លារ


៥ Gareth Bale (Real Madrid) – ៦៩០.០០០ ដុល្លារ


៦ Kylian Mbappe (Paris Saint-Germain) – ៥៦៦.០០០ ដុល្លារ


៧ Cristiano Ronaldo (Manchester United) – ៥៣១.០០០ ដុល្លារ


៨ Kevin de Bruyne (Manchester City) – ៥៣១.០០០ ដុល្លារ


៩ David de Gea (Manchester United) – ៥១៧.០០០ ដុល្លារ


១០ Robert Lewandowski (Bayern Munich) – ៤៨៣.០០០ ដុល្លារ

 

© រក្សាសិទ្ធិដោយ thmeythmey.com