កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe៖ខ្ញុំចង់ឲ្យ PSG ទទួលប្រាក់ចំណូលពីការផ្ទេរខ្ញុំទៅកាន់ក្លិបថ្មី
05, Oct 2021 , 6:19 pm        
រូបភាព
រូបភាព៖Marca
រូបភាព៖Marca
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe វ័យ ២២ឆ្នាំ បាននិយាយថា រូបគេបានស្នើទៅកាន់ប្រធានផ្នែកកីឡាករ របស់ក្លិប Paris Saint German ក្នុងការលក់រូបគេចេញទៅកាន់ក្លិបថ្មីមួយផ្សេងទៀត ដើម្បីក្លិបទទួលបានតម្លៃប្រាក់ចំណូល នៃការផ្ទេររូបគេ កាលពីខែកក្កដាកន្លងទៅ។


ក្លិបអ្នកមានបារាំង Paris Saint German បានព្យាយាមបដិសេធសំណើពីក្លិបអធិរាជស Real Madrid សម្រាប់ការផ្ទេរ Kylian Mbappe ក្នុងតម្លៃជិត ២០០លានអឺរ៉ូ ដោយមិនចង់ឲ្យកីឡាករដែលសម្បូរដោយទេពកោសល់រូបនេះ ចាកចេញ។ នាថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២២ Mbappe នឹងក្លាយជាកីឡាករ ដែលគ្មានតម្លៃខ្លួនក្រោយរូបគេ ត្រូវផុតកិច្ចសន្យាជាមួយ PSG។
 
«ខ្ញុំបានស្នើសុំចាកចេញ ព្រោះខ្ញុំមិនចង់បន្តកុងត្រាថ្មីបន្តទៀតកាលពីមុន ខ្ញុំចង់ឲ្យក្លិបទទួលបានចំណូលខ្លះពីការផ្ទេររូបខ្ញុំ ហើយក្លិបនឹងមានពេលវេលា រកអ្នកមកជំនួសខ្ញុំបានដែរ។» Mbappe និយាយប្រាប់ទៅកាន់សារព័ត៌មាន RMC Sports បែបនេះ។ ក្លិប PSG បានផ្តល់អ្វីគ្រប់យ៉ាង មកកាន់ខ្ញុំដូច្នេះ ខ្ញុំក៏ត្រូវផ្តល់នៅអ្វីដ៏សមរម្យមួយ ទៅកាន់ក្លិបវិញដែរ។ នេះជាការស្រង់សម្តីកីឡារករវ័យ ២២ឆ្នាំ Mbappe។
 
ក្លិបដែលតែងតែមានបំណងចង់បាន Mbappe ខ្លាំងបំផុត គឺក្លិប Real Madrid របស់អេស្ប៉ាញ ដែលហ៊ានដាក់សំណើទឹកប្រាក់ជិត ២០០លានអឺរ៉ូលើ Mbappe ពីក្លិប Paris Saint German ផ្ទាល់។
 
Mbappe ដែលធ្លាប់បានសុំក្លិបចាកចេញ បានអះអាងទៀតថា រូបគេគឺពិតជាមិនចង់ចេញពីក្លិប PSG ឡើយ បើសិនក្លិបត្រូវការ គេនឹងបន្តស្នាក់នៅជាមួយក្លិប ប៉ុន្តែរូបគេ ក៏បានសារភាពថា ធ្លាប់បានបដិសេធសំណើកុងត្រា ដែលមានរយៈពេល ៧ ឆ្នាំរបស់ក្លិប PSG៕
 
 
 

Tag:
 Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com