កីឡាអន្តរជាតិ
អន្តរជាតិ
តោកំណាចអង់គ្លេស កោះហៅ Chilwell និង Abraham សម្រាប់វគ្គជម្រុះWorld Cup 2022
05, Oct 2021 , 8:29 pm        
រូបភាព
រូបភាព៖ Eurosport.com
រូបភាព៖ Eurosport.com
ក្រុមតោកំណាចអង់គ្លេស បានកោះហៅកីឡាករ Ben Chilwell និង Tammy Abraham ចូលរួមក្រុមជាថ្មី សម្រាប់ការប្រកួតជម្រុះ World Cup 2022 ក្នុងខែតុលានេះតែម្តង ខណៈកីឡាករខ្សែការពារស្លាបស្តាំ Reece James ត្រូវបានដកចេញ ដោយសារតែរបួស។ នេះបើតាមការប្រកាស របស់សហព័ន្ធបាល់ទាត់អង់គ្លេស FA។


កីឡាករខ្សែការពារស្លាបឆ្វេង Ben Chilwell បានភ្លាត់ឱកាសជាប់ជម្រើសជាតិ ក្រោមក្រសែភ្នែក នៃការដឹកនាំរបស់លោក Gareth Southgate ដោយលោក Southgate បានរើសយកកីឡាករមិត្តរួមក្រុមរបស់គេ គឺ Reece James ដើម្បីធ្វើជាកីឡាករ ខ្សែការពារស្លាបដោយអម ជាមួយកីឡាករ Luke Shaw Kieran Trippier និង Kyle Walker។ មកដល់ពេលនេះ Ben Chilwell ត្រូវបានក្រុមតោកំណាច កោះហៅជាថ្មីម្តងទៀត។
 
ចំណែកអតីតខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea គឺ Tammy Abraham ដែលធ្លាប់បានបង្ហាញខ្លួន ឲ្យក្រុមជម្រើសជាតិ ៦លើ កកាលលេងនៅប្រទេសអង់គ្លេស ក៏ត្រូវបានកោះហៅ ឲ្យចូលរួមក្រុមជម្រើសជាតិសារជាថ្មីដែរ ក្រោយបង្ហាញខ្លួនបានយ៉ាងល្អ នាបច្ចប្បន្នដែលលេងឲ្យក្លិប AS Roma។
 
Abraham រកបាន៤គ្រាប់ឲ្យ Roma ក្នុងការបង្ហាញខ្លួន១០ប្រកួត ក្រោមការដឹកនាំពីសំណាក់ លោក Jose Mourinho ដែលបានទិញរូបគេ ទៅក្នុងតម្លែ ៤០លានអឺរ៉ូ។
 
មកដល់ពេលនេះ ក្រុមតោកំណាចអង់គ្លេស កំពុងឈរលើកំពូលតារាង នៃវគ្គជម្រុះក្នុងតំបន់ ដោយមាន១៦ពិន្ទុ ក្នុងចំណោម៦ប្រកួត ហើយអង់គ្លេស នឹងត្រូវជួបតទល់ជាមួយអង់ដូរាស់ នាថ្ងៃទី៨ មុនការប្រកួតទល់នឹងក្រុមហុងគ្រី នៅកីឡដ្ឋាន Wembley នាថ្ងៃទី ១១ខែតុលា៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com