កីឡាអន្តរជាតិ
អន្តរជាតិ
Newcastle ក្លាយជាក្លិបមានជាងគេលើលោក ក្រោយលក់ឱ្យរជ្ជទាយាទអារ៉ាប៊ីសាអូឌីត
08, Oct 2021 , 2:04 pm        
រូបភាព
ក្លិប Newcastle United មានម្ចាស់ថ្មីគ្រប់គ្រងហើយក្នុងកិច្ចព្រមព្រៀងលក់ក្នុងតម្លៃ ៣០៥ លានផោន (៤១៥លានដុល្លារអាមេរិក)។​ មានម្ចាស់ថ្មីដែល​គាំទ្រ​ដោយរជ្ជទាយាទ​​ អា​រ៉ា​ប៊ី​សា​អូឌីត​ Mohammed Bin Salman សារិកាព្រៃក្លាយជាក្លិបមានជាងគេបំផុតលើលោក​ ជំនួស Manchester City វិញ។

 
លោក Mike Ashley បានបញ្ចប់ភាពជាម្ចាស់ក្លិប Newcastle ក្នុងរយៈពេល១៤ឆ្នាំ បន្ទាប់ពីយល់ព្រមលក់ក្លិបនេះ ទៅឱ្យ​មូល​និ​ធិ​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​ (PIF) ដែលគ្រប់គ្រងដោយព្រះអង្គម្ចាស់ Salman។
 
តាមរយៈការផ្សាយរបស់កាសែត BBC នៅថ្ងៃទី៧ ខែតុលា PIF បានផ្តល់ប្រាក់៤១៥លានដុល្លារដើម្បីកាន់កាប់ភាគហ៊ុន៨០ភាគរយរបស់ Newcastle ចាប់ពីឆ្នាំ២០២១នេះតទៅ។ ដោយសារ PIF មានទ្រព្យរហូតដល់៣៤០ពាន់លានដុល្លារ បានធ្វើឱ្យក្លិបរហស្សនាមសារិកាព្រៃក្លាយជាក្លិបមានម្ចាស់មានជាងគេនៅលីគកំពូលអង់គ្លេស និងលើលោក ដោយលើសម្ចាស់ក្លិប Man City លោក Sheikh Mansour ដល់ទៅជាង១០ដង។
 
 
យ៉ាងណាក៏ដោយ ដោយសាររជ្ជទាយាទ​​អា​រ៉ា​ប៊ី​សា​អូឌីត ​Salman មានជាប់ក្តីក្តាំសម្លាប់​អ្នកសារព័ត៌មាន Jamal Khashoggi ក្នុង​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត នាទី​ក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី និង​ការឃុំខ្លួន​សកម្មជន​សិទ្ធិ​ស្ត្រី​មួយចំនួន​ផង​ ដូច្នេះក្របខណ្ឌ Premier League បានធានាថាអង្គម្ចាស់រូបនេះនឹងមិនចូលរួមក្នុងការគ្រប់គ្រងក្លិបឡើយ។
 
មិនអាចលុកដៃក្នុងក្លិបរបស់ Salman មានន័យថា Newcastle ក៏ពិបាកនឹងជះលុយទិញកីឡាករថ្លៃៗទៅជួយក្រុម ដូចអ្វីដែល Man City ធ្លាប់អនុវត្តន៍កន្លងមកផងដែរ។
Newcastle បច្ចុប្បន្នស្ថិតនៅតំបន់ត្រូវកាត់ចោលក្នុងតារាងលីកគំពូលអង់គ្លេស ន្ទាប់ពីរកបានតែ៣ពិន្ទុប៉ុណ្ណោះពីការប្រកួត៧លើករដូវកាល ២០២១-២២នេះ៕
 

Tag:
 Newcastle United
  Mohammed Bin Salman
© រក្សាសិទ្ធិដោយ thmeythmey.com