កីឡាអន្តរជាតិ
អន្តរជាតិ
Rashford ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Manchester
09, Oct 2021 , 9:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុមបិសាចក្រហម Manchester United ក្លាយជាបុគ្គលវ័យក្មេងបំផុតដែលទទួលបានសញ្ញាប័ត្រថ្នាក់បណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Manchester សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងភាពក្រីក្ររបស់កុមារ កាលពីថ្ងៃទី១ ខែតុលា។


ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Rashford ទទួលបានការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីបានជោគជ័យក្នុងកិច្ចការងារយុទ្ធនាការដើម្បីផ្តល់ប័ណ្ណអាហារដល់សាលានាៗ ក្នុងពេលសម្រាកនារដូវក្តៅរបស់រូបគេ ក្នុងប្រទេសអង់គ្លេសផ្ទាល់។ Rashford ក៏បានក្លាយជាបុគ្គលទី៣ ដែលទទួលបានសញ្ញាប័ត្រដ៏ល្អ និងមានកិត្តិយសមួយនេះ បន្ទាប់ពីលោក Alex Ferguson និងលោក Bobby Charlton។
 
«ខ្ញុំពិតជាមានមោទនភាពសម្រាប់បង្ហាញទៅកាន់អ្នកគ្រប់គ្នា ជាពិសេសដល់លោកតា Sir Alex នៅអ្វីដែលខ្ញុំទទួលបាននៅថ្ងៃនេះ ហើយអ្នកទាំងអស់គ្នាដើរតួរយ៉ាងសំខាន់ក្នុងការជំរុញរូបខ្ញុំឲ្យបានមកឈរនៅចំពោះមុខអ្នកទាំងអស់គ្នាក្នុងពេលនេះ»។ Rashford បាននិយាយបែបនេះក្នុងកម្មវិធីរបស់គេក្នុងកីឡដ្ឋាន Old Trafford ។
 
«ខ្ញុំនៅទីនេះដើម្បីទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសរបស់ខ្ញុំសម្រាប់ការងាររបស់ខ្ញុំជុំវិញភាពការប្រឆាំងភាពក្រីក្ររបស់កុមារ។ ពីម្សិលមិញគ្រួសាររាប់លានទូទាំងចក្រភពអង់គ្លេសបានបាត់បង់នូវខ្សែជីវិតនិងមធ្យោបាយនៃការរស់នៅឆ្ងាយពីគ្នា។» នេះជាការស្រងសម្តីរបស់ Rashford ដែលបាននិយាយសំដៅលើរដ្ឋាភិបាលអង់គ្លេស បានបញ្ចប់ការដំឡើងប្រាក់ជំនួយ២០ផោន (ជិត៣០លានដុល្លារ)រៀងរាល់សប្តាហ៍ ដែលជាប្រាក់គាំទ្រទៅកាន់គ្រួសារក្រីក្រក្នុងប្រទេសអង់គ្លេស។
 
មកដល់ពេលនេះ Rashford បានជួយបង្កើននិងរកប្រាក់ជំនួយបានជាង ២០លានផោន (ជិត៣០លានដុល្លារ) ពីកម្មវិធីសប្បុរសធម៍ Fareshare UK សម្រាប់ផ្គត់ផ្គង់អាហារដល់គ្រួសារ ដែលជួបការលំបាកក្នុងអំឡុងពេល រាតត្បាតកូវីដ-១៩ ៕
 

Tag:
 Marcus Rashford Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com