កីឡាអន្តរជាតិ
អន្តរជាតិ
បារាំងលើកពាន Nations League ក្រោយឈ្នះអេស្ប៉ាញ ២-១
11, Oct 2021 , 8:55 am        
រូបភាព

ក្រុមជម្រើសជាតិបារាំងបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Nations League ឆ្នាំ២០២១ តាមរយៈការវាយបកយកឈ្នះអេស្ប៉ាញ ២-១ នៅវគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋាន San Siro នៅយប់ថ្ងៃទី១០ ខែតុលា។ មាន់គកបារាំងជាក្រុមទី២បន្ទាប់ពីព័រទុយហ្កាល់ដែលឈ្នះពានទើបបង្កើតថ្មីរបស់អឺរ៉ុបនេះលើកដំបូងនៅឆ្នាំ២០១៨។


Karim Benzema ជាអ្នករកគ្រាប់បាល់តាមស្មើនៅនាទី៦៦ មុនពេល Kylian Mbappe ស៊ុតគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមបារាំងនៅនាទី៨០ បន្ទាប់ពី Mikel Oyarzabal សម្រេចគ្រាប់នាំមុខឱ្យអេស្ប៉ាញនៅនាទី៦៤។

តាមរយៈលទ្ធផល ២-១ បាននាំឱ្យក្រុមរហស្សនាមមាន់គកបារាំងបានគ្រងជើកឯក Nations League សម្រាប់ព្រឹត្តិការណ៍ទី២ មុនពេលព័រទុយហ្កាល់ឈ្នះពានអឺរ៉ុបនេះលើកដំបូងនៅឆ្នាំ២០១៩។

ព័រទុយហ្គាល់ បានក្លាយជាម្ចាស់ពានបើកឆាក ដោយឈ្នះហូឡង់ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈអង់គ្លេសទទួលបានចំណាត់ថ្នាក់ទី៣ ដោយយកឈ្នះស្វីស តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី។

សម្រាប់ជំនួបដណ្តើមយកលេខ៣ ឆ្នាំ២០២១ អ៊ីតាលីបានយកឈ្នះ បែលហ្ស៊ិក ២-១ នៅកីឡដ្ឋាន Juventus Stadium៕




© រក្សាសិទ្ធិដោយ thmeythmey.com