កីឡាអន្តរជាតិ
អន្តរជាតិ
Ballon d'Or៖ Kjaer ដែលសង្គ្រោះជីវិត Eriksen នៅ Euro 2020 ជាប់ក្នុងបញ្ជី៣០រូបចុងក្រោយ
11, Oct 2021 , 2:36 pm        
រូបភាព
ទស្សនាវដ្តីបារាំង France Football បានប្រកាសបេក្ខភាពកីឡាករ៣០រូបចុងក្រោយ សម្រាប់ពានរង្វាន់ Ballon d’Or នៅឆ្នាំ២០២១។  France Football ក៏បានបញ្ចូលឈ្មោះប្រធានក្រុមជម្រើសជាតិដាណឺម៉ាក Simon Kjaer ផងដែរ ក្នុងនាមរូបគេជាវីរបុរសជួយសង្គ្រោះជីវិតមិត្តរួមជាតិ Christian Eriksen។


 Simon Kjaer ខ្សែការពារ AC Milan ត្រូវបានគេកោតសរសើរចំពោះតួនាទីរបស់ខ្លួនក្នុងការជួយមិត្តរួមក្រុម Christian Eriksen ក្នុងហេតុការគាំងបេះដូងនៅលើទីលាន អំឡុងពេលការប្រកួតបើកឆាក ពានរង្វាន់ Euro ២០២០ រវាងដាណឺម៉ាក និងហ្វាំងឡង់កាលពីថ្ងៃទី១២ ខែមិថុនា។
 
Kjær ជាអ្នកសង្គ្រោះបឋមលើ Eriksen ភ្លាមៗ ហើយថែមទាំងបានប្រាប់កូនក្រុមរបស់ខ្លួនផ្សេងទៀត ឱ្យឈរជារង្វង់ជុំវិញដើម្បីការពារមិនឱ្យកាមេរ៉ា និងអ្នកគាំទ្រឃើញស្ថានភាពអាក្រក់របស់មិត្តរួមក្រុម។
 
តាមរយៈគុណសម្បត្តិដឹកនាំដ៏ពិសេសនេះ Kjaer វ័យ៣២ឆ្នាំ ដែលទើបទទួលបានពានកិត្តយស Uefa President's Award ប្រចាំឆ្នាំ២០២១ ពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ក៏ត្រូវបានបញ្ចូលឈ្មោះក្នុងបេក្ខភាព៣០រូបចុងក្រោយដើម្បីប្រជែងពានកីឡាករឆ្នើពិភពលោក Ballon d’Or ឆ្នាំ២០២១ ផងដែរ។
 
Ballon d’Or ដែលរៀបចំដោយទស្សនាវដ្តី France Football បានអាក់ខានប្រគល់ពានរបស់ខ្លួនកាលពីឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ម្ចាស់ពានឆ្នាំ២០១៩ Lionel Messi សមាជិកក្រុម PSG ដែលឈ្នះកំណត់ត្រាច្រើនជាងគេ៦លើក រួមជាមួយ Cristiano Ronaldo ខ្សែប្រយុទ្ធ Manchester United ៥សម័យ សុទ្ធតែមានឈ្មោះក្នុងបេក្ខភាព៣០ចុងក្រោយនេះ។
 
សមាសភាពបេក្ខភាពកីឡាករបាល់ទាត់ទាំង៣០រូបចុងក្រោយដើម្បីដណ្តើម Ballon d’Or ឆ្នាំ២០២១រួមមាន៖
- អ្នកចាំទី 
Gianluigi Donnarumma (PSG)
 
- ខ្សែការពារ
Leonardo Bonucci (Juventus), Giorgio Chiellini (Juventus), Simon Kjær (AC Milan), Cesar Azpilicueta (Chelsea), Ruben Dias (Manchester City)
- ខ្សែបម្រើ 
N'Golo Kante (Chelsea), Mason Mount (Chelsea), Nicolo Barella (Inter Milan), Bruno Fernandes (Manchester United), Pedri (Barcelona), Luka Modric (Real Madrid), Kevin de Bruyne (Manchester City), Jorginho (Chelsea), Phil Foden (Manchester City)
 
- ខ្សែប្រយុទ្ធ
Riyad Mahrez (Manchester City), Erling Haaland (Borussia Dortmund), Harry Kane (Tottenham), Karim Benzema (Real Madrid), Raheem Sterling (Manchester City), Lionel Messi (PSG), Neymar (PSG), Lautaro Martinez (Inter Milan), Robert Lewandowski (Bayern Munich), Mohamed Salah (Liverpool), Romelu Lukaku (Chelsea), Cristiano Ronaldo (Manchester United) និង Kylian Mbappe (PSG)៕
 

Tag:
 Ballon d’Or
  Christian Eriksen
  Simon Kjaer
© រក្សាសិទ្ធិដោយ thmeythmey.com