កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រហុងគ្រី បន្តរើសអើងពូជសាសន៍ ក្នុងជំនួបអង់គ្លេស
13, Oct 2021 , 5:27 pm        
រូបភាព
រូបភាព៖Goal.com
រូបភាព៖Goal.com
ជំនួបវគ្គជម្រុះ World Cup 2022 តំបន់អឺរ៉ុបរវាងក្រុមតោកំណាចអង់គ្លេស ទទួលក្រុមហុងគ្រី សម្រាប់ពូល I ដោយបញ្ចប់លទ្ធផល១-១ នាថ្ងៃទី១២ខែតុលា។ អ្នកគាំទ្រហុងគ្រី បន្តរើសអើងពូជសាសន៍ ក្នុងជំនួបអង់គ្លេសនេះ។



បញ្ហារើសអើងលើកីឡាករអង់គ្លេសជាថ្មី នៅកីឡដ្ឋាន Wembley បានបង្កឡើងដោយអ្នកគាំទ្រហុងគ្រី។អ្នកគាំទ្រទាំងនោះ ក៏បានវាយប្រតាយប្រតបជាមួយមន្រ្តីប៉ូលីស ដែលយាមនៅកីឡដ្ឋានមុនការប្រកួតចាប់ផ្តើមប្រហែល១០នាទី។ មិនតែប៉ុណ្ណោះអ្នកគាំទ្រហុងគ្រី ជាង ១០០០នាក់ បានស្រែកពាក្យថា ប៊ូ(Booed)ទៅលើក្រុមកីឡាករអង់គ្លេស នៅពេលពួកគេលុតជង្គង់ប្រឆាំងនឹងការរើសអើងពូជសាសន៍មុនការប្រកួតចាប់ផ្តើម។
 
សេចក្តីថ្លែងការណ៍ពីសំណាក់មន្រ្តីប៉ូលីស បាននិយាយថា ក្រុមប៉ូលីសបានចូលទៅសំដៅចាប់ខ្លួនអ្នកគាំទ្រហុងគ្រីម្នាក់ ដែលបានរើសអើងលើបុគ្គលិគ ដែលបម្រើការក្នុងកីឡដ្ឋាននោះ ហើយរូបគេបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ក្រោយពេលដែលប៉ូលីសបានចាប់ខ្លួនជនបង្ក ស្រាប់តែមានបញ្ហា កើតឡើងតែម្តង រវាងក្រុមប៉ូលីសនិងអ្នកគាំទ្រហុងគ្រី។
 
ជុំវិញករណីបង្កបញ្ហាពីសំណាក់អ្នកគាំទ្រហុងគ្រីនេះ សហព័ន្ធបាល់ទាត់អង់គ្លេស FA ក៏បានរៀបចំស្នើឲ្យជួយពិនិត្យនិងសើបអង្កេតតាមដានលើករណីនេះភ្លាមៗតែម្តងទៅកាន់ FIFA ។
ក្រុមតោកំណាចអង់គ្លេស ឈលើកំពូងតារាងពូល I ដដែល ដោយមាន២០ពិន្ទុ ខណៈពួកគេសង្ឃឹមច្រើនក្នុងការទទួលកៅអីឡើងទៅលេងពានរង្វាន World Cup 2022 នៅកាតា ។ អង់គ្លេស នៅសល់១ប្រកួត ទៀត ខណៈប៉ូឡូញមាន១៧ពិន្ទុ តាមពីក្រោយ។ ចំណែកពូល F វិញ ដាណឺម៉ាកក្លាយជាក្រុមទី២ បន្ទាប់ពីអាឡឺម៉ង់ ដែលទទួលបានកៅ World Cup រួចស្រេច៕

Tag:
 England
  Hungary
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com