កីឡាអន្តរជាតិ
អន្តរជាតិ
លោក Steve Bruce សម្រេចសុំចាកចេញពីក្លិប ក្រោយ Newcastle គ្រប់គ្រងដោយម្ចាស់ថ្មី បានរយៈពេល ១៣ថ្ងៃ
20, Oct 2021 , 8:28 pm        
រូបភាព
អ្នកចាត់ការក្រុម Newcastle United លោក Steve Bruce បានសុំលាលែងពីដំណែងដោយផ្ទាល់ ក្រោយពីការគ្រប់គ្រងពីសំណាក់ម្ចាស់ក្លិបថ្មីបានរយៈពេល ១៣ថ្ងៃ ខណៈម្ចាស់ក្លិបចាស់លោក Mike Ashley ព្រមលក់ក្លិបទៅឲ្យព្រះអង្គម្ចាស់ Mohammed Bin Salman ក្នុងតម្លៃជាង ៤២០លានដុល្លាររួចមក។


បន្ទាប់ពីការចាញ់ក្រោមថ្វីជើងរបស់ក្រុមមាន់ខ្នាយមាស Tottenham Spurs រួចមកហើយក៏ជាការប្រកួតទី១០០០ សម្រាប់អាជីពជាគ្រូបង្វឹករបស់លោក Steve Bruce បានធ្វើឲ្យលោកហាក់មានសម្ពាធមកដល់ពេលនេះ រហូតលោកបានព្រមព្រៀងសុំចាកចេញពីក្លិបដោយខ្លួនលោកផ្ទាលតែម្តង។
 
លោក Steve Bruce បាននិយាប្រាប់ទៅកាន់អ្នកសារព័ត៏មានបន្ទាប់ពីលោកសុំចាកចេញថា«ទោះទាបរឺខ្ពស់ខ្ញុំក៏នឹងសង្ឃឹមថាម្ចាស់ក្លិបថ្មីនឹងអាចជួយក្លិបបន្តដំណើរទៅមុខបានយ៉ាងល្អ។»
ខ្ញុំពិតជាមានភាពសប្បាយរីករាយបន្ទាប់ពីអ្នកគ្រប់គ្នាក្នុងក្រុមបានសហការហ៍គ្នាបានល្អ ខ្ញុំរំពឹងថា Newcastle នឹងអាចរកបានអ្នកគ្រប់គ្រងថ្មីហើយួទទួលបានេជោគជ័យឆាប់ៗខាងមុខ។
 
ទោះជាបែបនេះក្តីក្លិបរហ័ស្សនាមសារិកាព្រៃមួយនេះក៏បានអរគុណទៅដល់លោក Bruce សម្រាប់ការដឹកនាំរបស់លោកកន្លងមក ហើយក្រុមក៏បានកត់ត្រានូវកំណត់ត្រារបស់លោកទុកជាការចង់ចាំសម្រាប់ការដឹកនាំលើកទី១០០០របស់លោកផងដែរ។
 

Tag:
 Steve Bruce
  Newcastle United
© រក្សាសិទ្ធិដោយ thmeythmey.com