ពីនេះ ពីនោះ
ក្សេត្រារក្ស សំដៅលើ​អ្នក​ថែរក្សា​ស្រែចម្ការ
04, Apr 2022 , 7:29 am        
រូបភាព
នាមសព្ទ «ក្សេត្រារក្ស» មានន័យថា អ្នកថែរក្សា​ស្រែចម្ការ, ឆ្មាំ​ស្រែចម្ការ។ នេះបើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
ពាក្យ «ក្សេត្រ» មានន័យថា ស្រែ, ទី, តំបន់ ។ ក្សេត្រកម្ម, ក្សេត្រក្រឹត្យ កិច្ចការខាងស្រែចម្ការ ។ រីឯពាក្យ «រក្ស» ចេញពីពាក្យ រក្សា។
 
ពាក្យផ្សេងៗ​ទៀតដែលមានន័យទាក់ទងនឹងស្រែចម្ការ មានដូចជា ក្សេត្រាជីវកម្ម (របរចិញ្ចឹមជីវិតដោយស្រែចម្ការ) ។ ក្សេត្រាធិការ (ឈ្មោះក្រសួងដែលបង្គាប់បញ្ជា ត្រួតត្រាលើការស្រែចម្ការច្បារដំណាំ)។
 
ក្រសួងក្សេត្រាធិការ ( សព្វថ្ងៃយើងប្រើពាក្យថា ក្រសួងសេដ្ឋកិច្ច)។ នេះបើតាម​ការពន្យល់ក្នុង​វចនានុក្រម៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com