កីឡាអន្តរជាតិ
អន្តរជាតិ
Simone Biles ៖ខ្ញុំនៅតែភ័យខ្លាចក្នុងការហាត់កាយសម្ព័ន្ធម្តងទៀត
23, Oct 2021 , 9:59 am        
រូបភាព
 កីឡាការិនីកាយសម្ព័ន្ធ Simone Biles ដែលបានលាតត្រដាងពីបញ្ហាសុខភាពផ្លូវចិត្តខ្លួន បាននិយាយថា នាងនៅតែមានភាពភ័យខ្លាច ក្នុងការហាត់កាយសម្ព័ន្ធជាថ្មីម្តងទៀត។ នេះជាការលើកឡើងរបស់នាង នៅក្នុងកម្មវិធី NBC’s Today Show កាលពីថ្ងៃទី២១ ខែតុលា។



កីឡាការិនី Biles ថា នាងនៅតែមានបញ្ហារមួលសាច់ដុំ នៅពេលដែលនាងកំពុងតែសម្តែងក្នុងកម្មវិធី Gold Over America Tour។ ការរមួលបែបនេះ នឹងធ្វើឲ្យសាច់ដុំឈប់ដំណើរការ នៅពេលពួកគេលោតបង្វិលខ្លួននៅលើអាកាស ហើយនឹងបាត់បង់ម្ចាស់ការក្នុងការគ្រប់គ្រងអារម្មណ៍។

«នៅពេលដែលមានការបង្ហាញក្នុងកម្មវិធី ខ្ញុំមិនដែលលោតបង្វឹលខ្លួនរបស់ខ្ញុំឡើយ ខ្ញុំគ្រាន់តែលោតបែរក្រោយ២ទៅ៣ជុំតែប៉ុណ្ណោះ ដែលជាជំនាញរបស់ខ្ញុំបង្ហាញនៅលើកន្លែងប្រកួត វាមិនប៉ះពាល់ខ្ញុំឡើយ។ ប៉ុន្តែអ្វីក្រៅពីនេះគឺខ្ញុំមានអារម្មណ៍ខ្ញុំមានទម្ងន់ធ្ងន់ជាងពេលមុន ។ ហើយខ្ញុំមើលទៅកាន់អ្នកដទៃធ្វើវា វាហាក់មិនដូចគ្នាទាល់តែសោះ »។ នេះជាការលើកឡើងពីសំណាក់ម្ចាស់មេដាយមាស Simone Biles។

Biles បានបន្ថែមទៀតថា នាងនៅតែមានភាពភ័យខ្លាច ក្នុងធ្វើកាយសម្ព័ន្ធជាថ្មី ។ ប៉ុន្តែនាងមានអារម្មណ៍សប្បាយចិត្ត ស្របពេលដែលនាងអាចយកឈ្នះលើបញ្ហាប្រឈម ហើយអាចជួយក្រុមឈ្នះមេដាយមាស ៣បន្ថែមទៀត។

Biles ជាម្ចាស់មេដាយមាសអូឡាំពិកចំនួន៤ និងសំរឹទ្ធិ១ វិញ្ញាសាកីឡាកាយសម្ព័ន្ធជាលក្ខណៈទោល និងក្រុម នៅក្រុងរីយ៉ូ ឆ្នាំ ២០១៦។ ប៉ុន្តែនៅតូក្យូ ឆ្នាំ២០២០ នាងទទួលបានតែមេដាយប្រាក់១ប៉ុណ្ណោះ ក្រោយសម្រេចចិត្តដកខ្លួនចេញពីការប្រកួតនៅពាក់កណ្តាលទី ដោយសារបញ្ហាផ្លូវអារម្មណ៍។ បញ្ហាអារម្មណ៍របស់ Biles ត្រូវបានគេជឿជាក់ថា បណ្តាលមកពីករណីបំពានផ្លូវភេទកន្លងមក៕



Tag:
 Simone Biles
© រក្សាសិទ្ធិដោយ thmeythmey.com