FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
កាតា រំពឹងថា អាចទាក់ទាញភ្ញៀវទេសចរជាង ១លាននាក់នៃព្រឹត្តិការណ៍ World Cup 2022
25, Oct 2021 , 8:30 am        
រូបភាព
 
អ្នករៀបចំព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា បានរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរ នឹងអ្នកគាំទ្រទៅទស្សនាការប្រកួតជាង ១.២លាននាក់។



«យើងសង្ឃឹមថាអំឡុងពេលប្រារព្ធព្រឹត្តិការណ៍ World Cup អ្នកទេសចរនឹងអាចមកចូលរួមជាង ១.២លាននាក់ ដែលមកពីគ្រប់ទីកន្លែងលើពិភពលោក នឹងត្រូវប្រមូលផ្តុំគ្នានៅកាតា»។ នេះបើតាមអ្នកស្រី Fatma al-Nuaimi ប្រធានផ្នែកគណៈកម្មការរៀបចំកម្មវីធីប្រកួត World Cup ប្រចាំប្រទេសកាតាប្រាប់ទៅ AFP ។
អ្នកស្រី Fatma al- Nuaimi ក៏បានលើកឡើងទៀតថា ភ្ញៀវទេសចរ និងអ្នកគាំទ្រក៏មិនអាចជួបជុំគ្នា នៅក្នុងប្រទេសកាតា យូប៉ុន្មានដែរ បើទោះជាកម្មវិធីប្រកួត ធ្វើឡើងរយៈពេល ២៨ថ្ងៃក៏ពិតមែន។

ការប្រកួតពានរង្វាន់ World Cup 2022 ដែលនឹងចាប់ផ្តើមឡើង នៅថ្ងៃទី ២១ វិច្ចិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំក្រោយ។ កាតា ក៏នឹងមានប្រជាជនខ្លួន ជាង២.៨លាននាក់ ចូលរួមទស្សនាការប្រកួត ហើយក៏ជាប្រទេសដែលក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អោះនៅមជ្ឈិមបូព៌ា។

អ្វីដែលពិសេសជាងនេះទៅទៀត អ្នកស្រី Nuaimi ថា ការប្រកួត World Cup នេះ នឹងផ្តល់ឱកាស ឲ្យមនុស្សមកពីជុំវិញពិភពលោក បានស្គាល់នឹងបានយល់ពីវប្បធម៍របស់កាតា ហើយគ្រប់សណ្ឋាគារទាំងអស់ នឹងបង្ហាញភាពច្នៃប្រឌិត និងរីករាយដល់អ្នកមកទស្សនាទាំងនេះ។


Tag:
 Qatar
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com