កីឡាអន្តរជាតិ
អន្តរជាតិ
Conte ក្លាយជាអ្នកចាត់ការថ្មី ក្រុម Spurs ជំនួសលោក Nuno
03, Nov 2021 , 12:12 pm        
រូបភាព
ក្រុមមាន់ក្នាយមាស Tottemham Hotspur បានចុះកុង២ឆ្នាំ ជាមួយលោក Antonio Conte ជំនួសតំណែងលោក Nuno Espirito Santo អ្នកចាត់ការទូទៅ ដែលត្រូវបានបណ្ដេញចេញក្រោយចាញ់ Man Utd ៣-០ កាលពីពេលថ្មីៗនេះ។



បើតាមការប្រកាសរបស់ក្រុម Spurs លោក Conte នឹងត្រូវដឹកនាំក្រុមរហូតដល់រដូវក្តៅ ឆ្នាំ២០២៣។ លោក Conte អតីតអ្នកចាត់ការ Chelsea, Juventus និង Inter Milan ដែលសព្វថ្ងៃនៅទំនេរពីការងារស្រាប់ ត្រូវបាន Spurs យកទៅជំនួសតំណែងលោក Santo។
 
តាមរយៈវីដេអូខ្លី ទៅកាន់អ្នកគាំទ្រ Spurs នោះ លោក Conte អ្នកចាត់ការសញ្ជាតិរូបនេះ បាននិយាយថា លោកនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីអ្នកគាំទ្រ។លោក Conte បានបង្ហាញរីករាយដែលបានមកកាន់តំណែងជាអ្នកដឹកនាំក្រុមអង់គ្លេសមួយនេះថា៖«ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលវិលត្រឡប់មកកាន់ការងារជាគ្រូបង្វឹកវិញ។ ខ្ញុំពិតជាអន្ទះអន្ទែងក្នុងការដឹកនាំក្រុម និងបំពេញបំណងមហិច្ឆិតាអ្នកគាំទ្រ ក៏ដូចជាស្មារតី និងការប្ដេជ្ញាចិត្តដែលមានចំពោះរូបខ្ញុំ ក៏ដូចជាកីឡាករ និងគ្រូបង្វឹកដែរ»។
 
ក្រោមការដឹកនាំរបស់លោក Nuno Espirito Santo  អ្នកចាត់ការព័រទុយហ្កាល់ Spurs ធ្វើមិនបានល្អទេទាំងក្នុងលីគ និង UEFA Conference League។ ១០ប្រកួតនៅ Premier League ក្រុមរហស្សនាមមាន់ខ្នាយមាសឈ្នះ៥ និងចាញ់៥លើក មាន១៥ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៩។ នៅក្របខណ្ឌទី៣អឺរ៉ុប Spurs ស្ថិតនៅលេខ៣ ក្នុងពូល G ក្រោយការប្រកួត៣លើកឈ្នះ១ ចាញ់១ និងស្មើ១ ប្រឈមមិនបានឆ្លងទៅវគ្គបន្ត៕
 

Tag:
 Conte
  Spurs
© រក្សាសិទ្ធិដោយ thmeythmey.com