ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន! បើញ៊ាំច្រើនពេក “ប៉េងប៉ោះ” អាចបង្កគ្រោះថ្នាក់ ៥នេះចំពោះសុខភាព
05, Nov 2021 , 10:59 pm        
រូបភាព
ទោះបីជាស្គាល់ និងឧស្សាហ៍ទទួលទានយ៉ាងណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់បានដឹងទេថាប្រសិនបើញ៊ាំលើសកម្រិត “ប៉េងប៉ោះ” អាចនឹងផ្ដល់គ្រោះថ្នាក់ស្មានមិនដល់ចំពោះសុខភាពរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរញ៊ាំប៉េងប៉ោះច្រើន ៖

 
១. អាការៈក្រហាយទ្រូង/ច្រាលអាស៊ីតក្រពះ
 
នេះក៏ព្រោះតែប៉េងប៉ោះមានផ្ទុកជាតិអាស៊ីតដែលអាចបង្កអាការៈក្រហាយទ្រូង។ វាក៏ជាប្រភពនៃអាស៊ីត malic និង citric ព្រមទាំងអាចធ្វើឱ្យក្រពះផលិតជាតិអាស៊ីតច្រើនលើសតម្រូវការផងដែរ។ នៅពេលបរិមាណនៃជាតិអាស៊ីតកើនឡើង វានឹងបង្កអាការៈផ្សេងៗនៃបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ សូម្បីតែប៉េងប៉ោះដែលត្រូវបានចម្អិនឆ្អិតក៏មិនអាចជួយបានច្រើនដែរ។ ប៉េងបោះអាចបណ្ដាលឱ្យអាការៈនៃជំងឺច្រាលអាស៊ីតក្រពះកាន់តែធ្ងន់ធ្ងរឡើយ។
 
២. បញ្ហាតម្រងនោម
 
អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃចាំបាចគួរកម្រិតការទទួលទានប៉ូតាស្យូមដែលជាជាតិរ៉ែមួយសម្បូរក្នុងផ្លែប៉េងប៉ោះ។ អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរផ្សេងៗទៀតក៏គួរកម្រិតការញ៊ាំប៉េងប៉ោះផងដែរ ខណៈដែលវាមានផ្ទុកសម្បូរទៅដោយជាតិទឹក។ កម្រិតនៃជាតិប៉ូតាស្យូមខ្ពស់ក្នុងឈាមក៏ជាកត្តាចម្បងមួយនៃជំងឺតម្រងនោមគួរឱ្យកត់សម្គាល់។ ទឹកប៉េងប៉ោះមានផ្ទុកសារធាតុ oxalate ខ្ពស់ដែលជាមូលហេតុទាមទារឱ្យបុគ្គលងាយរងគ្រោះគួរចៀសវាងទទួលទានផងដែរ។
 
៣. រោគសញ្ញានៃបញ្ហារលាកពោះវៀន
 
ជាពិសេសប្រសិនបើអ្នកកំពុងជួបប្រទះអាការៈនៃបញ្ហារលាកពោះវៀន នោះការទទួលទានប៉េងប៉ោះច្រើនក៏អាចធ្វើឱ្យហើមពោះផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចៀសផុតពីបញ្ហាពោះវៀនផ្សេងៗ ចូរកម្រិតការញ៊ាំប៉េងប៉ោះ។
 
៤. បញ្ហាផ្លោកនោម
 
អាហារមានជាតិអាស៊ីតដូចជាប៉េងប៉ោះអាចបង្កការរលាកដល់ផ្លោកនោមដែលជាលទ្ធផលនាំឱ្យពិបាកនោមចេញ។ ប៉េងប៉ោះក៏អាចបង្កបញ្ហាផ្សេងទៀតដល់ផ្លោកនោមផងដែរដូចជាអាការៈក្រហាយៗក្នុងផ្លោកនោម។
 
៥. ឈឺក្រពះ
 
ដោយប៉េងប៉ោះមានផ្ទុកជាតិអាស៊ីតខ្ពស់ វាអាចបង្កអាការៈឈឺក្រពះ ជាពិសេសប្រសិនបើអ្នកកំពុងជួបប្រទះអាការៈច្រាលទឹកអាស៊ីតក្រពះ ឬក្រហាយទ្រូងស្រាប់។ ប៉េងប៉ោះក៏អាចធ្វើឱ្យក្រពះផលិតជាតិអាស៊ីតកាន់តែច្រើន ហើយធ្វើឱ្យបញ្ហាឈឺរលាកក្រពះកើតមានឡើង។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com